អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple ដាក់ពាក្យស្នើរសុំប៉ាតង់ សម្រាប់ក្តារចុច “keyboard”អាចប្តូរតាមបំណង ដែលធ្វើឲ្យអ្នកប្រើប្រាស់ ផ្លាស់ប្តូរកូនសោរ សម្រាប់អក្សេផ្សេងៗ ឬការគ្រប់គ្រងហ្គេម នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ប៉ាតង់ដែលមានចំណងជើង ជាផ្លូវការថា “ ឧបករណ៍អេឡិចត្រូនិក មានកូនសោភ្ជាប់ជាមួយ បណ្តុំសរសៃអំបោះជាប់គ្នា” ក៏ពន្យល់ពីរបៀបក្តារចុច អាចត្រូវបានកែប្រែ សម្រាប់ហ្គេម គឺជាកូនសោនីមួយៗ អាចទាក់ទងទៅនឹង សកម្មភាពក្នុងហ្គេម។ វាក៏អាចកំណត់រចនាសម្ព័ន្ធ គ្រាប់ចុចឡើងវិញ ដើម្បីដោះស្រាយបញ្ហា ភាពងាយស្រួល ឬទម្លាប់ការងារជាក់លាក់។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានដាក់គ្រឿងបន្លាស់ទ្រឹស្តី លើខ្សែតែមួយគឺក្តារចុច បានទទួលភ្លើងខៀវ នៅថ្ងៃទី ២៩ ខែធ្នូជាថ្ងៃចុងក្រោយនៃឆ្នាំ ២០២០ ដើម្បីទទួលបានការយល់ព្រម ពីការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញា សហរដ្ឋអាមេរិក។
ឯកសារដើមត្រូវ បានរាយការណ៍ដោយ Patently Apple រួមបញ្ចូលទាំងការពិពណ៌នា អំពីរបៀប គ្រាប់ចុចរបស់ក្តារចុច អាចមើល “ការបង្ហាញកូនសោភ្ជាប់” ទៅនឹង ‘សៀគ្វីត្រួតពិនិត្យ នៅក្នុងក្តារចុច’ តាមរយៈបណ្តុំ សរសៃហ្វាយជាប់គ្នា៕ ដោយ៖លី ភីលីព

