បច្ចេកវិទ្យា

ការលក់ប្រចាំឆ្នាំ របស់ក្រុមហ៊ុន Tesla មានការកើនឡើង ៣៦ភាគរយ ប៉ុន្តែមិនទាន់ដល់ គោលដៅនៃការ ចែកចាយឡើយ

ញូវយ៉ក៖ ការលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ផលិតរថយន្តយក្សសហរដ្ឋអាមេរិក Tesla បានកើនឡើង ៣៦ភាគរយ ប៉ុន្តែក្រុមហ៊ុនរថយន្តអគ្គិសនី មិនទាន់ដល់គោលដៅប្រចាំឆ្នាំរបស់ខ្លួនក្នុងការចែកចាយរថយន្តចំនួន ៥០០,០០០ គ្រឿងតាមផែនការដឹកជញ្ជូនឡើយយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុនបាននិយាយថា ខ្លួនបានចែកចាយរថយន្តចំនួន ៤៩៩,៥០០គ្រឿង សម្រាប់ឆ្នាំនេះរួមទាំងរថយន្តប្រភេទ SUV និងរថយន្តចំនួន ១៨០.៥៧០ សម្រាប់ខែតុលាដល់ខែធ្នូ។ នាយកប្រតិបត្តិលោក Elon Musk បានកំណត់គោលដៅក្នុងការផ្តល់រថយន្តចំនួន ៥០០.០០០ គ្រឿងនៅឆ្នាំ ២០២០ មុនពេលមានជំងឺរាតត្បាតឆ្លងរាលដាល ហើយក្រុមហ៊ុន Tesla បានរក្សាគោលដៅនោះទោះបី វីរុសបានបង្ខំឲ្យរោងចក្រដំឡើងរបស់សហរដ្ឋអាមេរិកមួយនេះ បិទអស់រយៈពេលជាច្រើនសប្តាហ៍នៅនិទាឃរដូវក៏ដោយ។

ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះក្រុមហ៊ុន Tesla បានរាយការណ៍ថាខ្លួន បានចែកចាយរថយន្តបានតែជាង ៣១៨.០០០ គ្រឿងនៅទូទាំងពិភពលោក ក្នុងនោះមានចំនួន ១៣៩.៣០០ គ្រឿងនៅក្នុងត្រីមាសទី ៣ ។ ដើម្បីឈានដល់ពាក់កណ្តាលលានក្រុមហ៊ុន Tesla នឹងត្រូវបំបែកកំណត់ត្រានិងចែកចាយរថយន្តចំនួន ១៨១.៦៥០ គ្រឿងចាប់ពីខែតុលាដល់ខែធ្នូ។

លោក Musk បានផ្ញើអ៊ីមែលទៅនិយោជិកកាលពីខែធ្នូដោយជំរុញឲ្យពួកគេបង្កើនផលិតកម្ម នៅត្រីមាសចុងក្រោយនេះតាមដែលអាចធ្វើទៅបាន ដោយសរសេរថា ក្រុមហ៊ុន Tesla មានបញ្ហាថ្នាក់ខ្ពស់នៃតម្រូវការ ខ្ពស់ជាងរោងចក្រដែលអាចផលិតបាន។ ប៉ុន្តែក្រោយមកក្រុមហ៊ុន បានប្រាប់កម្មករនៅរោងចក្រហ្វែមស្តុន រដ្ឋកាលីហ្វ័រញ៉ាថា រោងចក្រផលិតកម្មម៉ូដែល S និង X នឹងត្រូវបិទចាប់ពីថ្ងៃទី ២៤ ខែធ្នូរហូតដល់ថ្ងៃទី ១១ ខែមករានេះ មានន័យថា តម្រូវការភាគច្រើន គឺរថយន្តតូចម៉ូដែល ៣ និងម៉ូឌែលអ៊ីតូច រថយន្តប្រភេទ SUV៕

ដោយ៖លី ភីលីព

Most Popular

To Top