ដោយយោងទៅតាម អង្គការសហប្រជាជាតិនៅកម្ពុជា (United Nations in Cambodia) បានឲ្យដឹងថា អក្សរស្ទាប គឺជាប្រពន្ធ័សរសេរដែលអាចប៉ះដោយញ្ញាណ ហើយមានចំណុចជាច្រើនដែលអាចអានបានដោយប្រើម្រាមដៃ។
អក្សរស្ទាប ជាកូដភាសាដែលអាចអាន និងសរសេរបានដោយមិនចាំបាច់មើល វាត្រូវបានរចនាឡើងជា ពិសេសសំរាប់ ជនពិការភ្នែក ឬក៏កម្សោយគំហើញ។ ការងារដ៏អស្ចារ្យនេះអនុញ្ញាតឱ្យជនពិការភ្នែករឺក៏កម្សោយគំហើញ អាចរៀនចេះអាន និងសរសេរ និងរស់នៅជីវិតរបស់ពួកគេកាន់តែឯករាជ្យ។
ទិវាអក្សរស្ទាប Braille ពិភពលោកត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៤ ខែមករា ដោយសារវាជាថ្ងៃកំណើតរបស់លោក Louis Braille ជាជនជាតិបារាំងដែលជាអ្នកបង្កើតកូដនេះឡើងនៅឆ្នាំ ១៨២១ ។វាត្រូវបានគេប្រារព្ធឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមដែលជនពិការភ្នែករឺក៏កម្សោយគំហើញបានជួបប្រទះ។
កូដអក្សរនេះមានរន្ធប្រាំមួយ ដោយម្ខាងមានរន្ធបីនៅក្នុងតារាងតូចមួយ។ គេចាក់ទម្លុះរន្ធចាប់ពី២ទៅ៣ឆ្លាស់ចុះឡើង ដើម្បីបង្កើតបានជាកូដអក្សរ ដោយកំណត់ស្មើនឹងអក្សរអេ(a) ប៊ី(b) ស៊ី(c) ក ខ គ ឬជាលេខ ១ ២ ៣ សម្រាប់ជនពិការភ្នែកស្ទាបអក្សរបូកបញ្ចូលគ្នាចេញជាពាក្យ ឃ្លា និងប្រយោគអាន។
ប្រភព៖sabay