បច្ចេកវិទ្យា

GM លក់រថយន្ត ទៅក្នុងទីផ្សារប្រទេសចិនបាន ២,៩លានគ្រឿង សម្រាប់ឆ្នាំ២០២០

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត GM និងក្រុមហ៊ុនសហការរបស់ខ្លួន បានដឹកជញ្ជូនរថយន្តសរុប ប្រមាណជា ២,៩លានគ្រឿង ចូលទៅក្នុងទីផ្សារលក់រថយន្តនៃប្រទេសចិន សម្រាប់ឆ្នាំ២០២០នេះ ពោលគឺមានអត្រាកំណើន ប្រមាណជា១៤,១ភាគរយ នៅក្នុងត្រីមាសទី៤។

ការប្រកាស ដែលត្រូវបានធ្វើឡើងដោយ GM នៅថ្ងៃពុធនេះ បានបញ្ជាក៉ទៀតថា ទោះបីជាស្ថិតនៅក្នុងតំណាក់កាលកូវីដ១៩ក្តី ប៉ុន្តែវាមិនបានធ្វើឲ្យជះឥទ្ធិពលខ្លាំង មកលើត្រីមាសទី២របស់ខ្លួនដូចពីកាលនៅត្រីមាសទី១ឡើយ ហើយវាបានបន្តកាន់តែរឹងមាំ នៅពាក់កណ្តាលត្រីមាសទី៣ ជាពិសេសប្រភេទថយន្ត SUV, MPV និងរថយន្តប្រណីត ជាច្រើនផ្សេងទៀត។

យោងតាមការបញ្ជាក់របស់ លោក Julian Blissett អនុប្រធានគ្រប់គ្រងទូទៅរបស់ GM ប្រចាំនៅក្នុងប្រទេសចិន បាននិយាយថា យើងមានជំនឿជាក់ខ្លាំង ទៅលើទីផ្សារដ៏វែងឆ្ងាយរបស់ចិនហើយមានភាពវិជ្ជមានបំផុត សម្រាប់ឆ្នាំ២០២១នេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top