ឡេនកាមេរ៉ាលើ iPhone អាចនឹងមិនមានការផ្លាស់ប្ដូរអ្វីជាធំដុំនោះទេ នៅរហូតដល់យ៉ាងហោចណាស់គឺឆ្នាំ ២០២២ ។ នេះបើតាមកំណត់ត្រាថ្មីមួយ ចេញផ្សាយដោយអ្នកវិភាគ Ming-Chi Kuo។
កំណត់ត្រារបស់លោក Kuo លោកបានផ្ដោតលើសង្គ្រាមតម្លៃ រវាងក្រុមហ៊ុនផ្គត់ផ្គង់ឡេនឈ្មោះថា Largan និងក្រុមហ៊ុន Genius Electronic Optical ដែលនាំឲ្យឧស្សាហកម្មឡេនកាមេរ៉ា មិនមានការអភិវឌ្ឍន៍ផលិតផលថ្មីនោះទេ។
ត្បិតថាផ្នែក Hardware នៃកាមេរ៉ារបស់ iPhone ស៊េរីឆ្នាំ ២០២១ និង ២០២២ អាចនឹងមិនមានការផ្លាស់អ្វីធំដុំ ប៉ុន្តែមិនមានន័យថា សមត្ថភាពផលិតរូបភាព ជាច្រើនគ្មានការប្រែប្រួលនោះទេ ។ ក្រៅពី Hardware ក្រុមហ៊ុន Apple ក៏បានផ្ដោតសំខាន់លើផ្នែក Software ផងដែរ ដូចនេះគេអាចនឹងឃើញ មានការបញ្ចេញមុខងារថ្មីៗ និងការកែសម្រួលដទៃទៀតដើម្បីឲ្យសមត្ថភាពផលិតរូបភាពលើ iPhone កាន់តែប្រសើរឡើង៕
ប្រភព៖ sabay