តូក្យូ៖ ក្រុមមន្រ្តីបាននិយាយថា គណៈកម្មាធិការរៀបចំ ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នារដូវក្តៅនេះ បានបណ្តុះបណ្តាលអ្នកជំនាញ សន្តិសុខព័ត៌មានវិទ្យាចំនួន ២២០ នាក់ឬ ហៅថា ពួក White Hat Hackers ដើម្បីការពារការប្រកួតពី ការវាយលុកតាមប្រព័ន្ធអ៊ីនធើណេត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ពួក Hacker មានក្រមសីលធម៌កំពុងធ្វើការ ឲ្យគណៈកម្មាធិការរៀបចំភាគច្រើន ជានិយោជិករបស់ក្រុមហ៊ុនជប៉ុន ដែលរួមមានក្រុមហ៊ុន Nippon Telegraph និង Telephone Corp និង NEC Corp ។ ពួកគេបានចូលរួមក្នុងកម្មវិធី បណ្តុះបណ្តាលយ៉ាងទូលំទូលាយ បង្កើតឡើងដោយវិទ្យាស្ថាន ស្រាវជ្រាវបច្ចេកវិទ្យាស្តីពី ការសន្មតពិធីបើកអូឡាំពិកទីក្រុងតូក្យូ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដាហើយព្រឹត្តិការណ៍ដទៃទៀត ដែលនឹងទាក់ទាញការចាប់អារម្មណ៍ ទូទាំងពិភពលោកអាចត្រូវបានរំខាន ដោយការវាយប្រហារតាមអ៊ីនធើណេត ។
ការប្រកួតកីឡារដូវរងារ Pyeongchang កាលឆ្នាំ ២០១៨ បានរងគ្រោះដោយសារការ វាយលុកតាមប្រព័ន្ធអ៊ីនធើណេត ហើយបានទទួលរងនូវ បញ្ហាប្រព័ន្ធនៅថ្ងៃពិធីបើក ដែលបានបង្ខំឲ្យអ្នករៀបចំ ធ្វើការផ្លាស់ប្តូរផ្នែកខ្លះនៃ កម្មវិធីស្របពេលមានការរំខាន ដល់ការប្រើប្រាស់អ៊ីនធើណេត និងសេវាកម្មផ្សព្វផ្សាយ។ កាលពីឆ្នាំមុនក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានចោទប្រកាន់មន្រ្តីស៊ើបការណ៍ យោធារុស្ស៊ីចំនួន ៦ នាក់ពាក់ព័ន្ធនឹងការលួចចូលអន្តរជាតិ ដោយចោទប្រកាន់ ពួកគេពីបទវាយប្រហារតាម អ៊ីនធើណេតនៅទូទាំងពិភពលោក រួមមានការកំណត់គោលដៅ ព្រឹត្តិការណ៍អូឡាំពិករដូវរងារ នៅប្រទេសកូរ៉េខាងត្បូង។
រដ្ឋាភិបាលអង់គ្លេស ក៏បាននិយាយផងដែរថា សេវាកម្មស៊ើបការណ៍ យោធារបស់រុស្ស៊ីអនុវត្តការវាយលុក តាមអ៊ីនធើណេតប្រឆាំងនឹង អ្នករៀបចំអូឡាំពិកទីក្រុងតូក្យូ និងអង្គភាពដទៃទៀត ដែលជាប់ទាក់ទងនឹង ការប្រកួតនាពេលខាងមុខ ៕
ដោយ៖ លី ភីលីព