ប្រទេសអាស៊ាន៣ រួមមាន ប្រទេសថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីនបានត្រៀមចាក់ Vaccin បង្ការរោគកូវីដ.១៩ ជាទ្រង់ទ្រាយធំ ឲ្យប្រជាជន ដោយការប្រើវ៉ាក់សាំង ដែលអភិវឌ្ឍ ដោយក្រុមហ៊ុន ស៊ីណូវ៉ាក់ (SINOVAC) របស់ចិន។
ទីភ្នាក់ងារ សារព័ត៌មាន ស៊ិនហួ បានរាយការណ៍ថា លោកប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ មានផែនការ ចាក់វ៉ាក់សាំង កូវីដ.១៩ ឲ្យប្រជាជនយ៉ាងហោចណាស់ ចំនួនពាក់កណ្ដាលប្រទេស ដោយឥតគិតថ្លៃនៅក្នុងឆ្នាំនេះ។
ប្រទេសថៃនឹងទទួលបាននូវ វ៉ាក់សាំងរបស់ស៊ីណូវ៉ាក់ ចំនួន២លានដូស សម្រាប់រយៈពេលបន្ទាន់ ពីខែកុម្ភៈ ដល់ខែមេសា ខាងមុខនេះ។ ឥណ្ឌូណេស៊ីឯណោះវិញ ត្រៀមចាប់ផ្ដើមចាក់វ៉ាក់សាំងនៅក្នុងថ្ងៃទី១៣ មករា ដោយប្រើវ៉ាក់សាំង ស៊ីណូវ៉ាក់។ លោកប្រធានាធិបតី ចូកូ វិដូដូ នឹងចាក់វ៉ាក់សាំងមុនគេ។
ចំណែកឯទីភ្នាក់ងារសារព័ត៌មាន (CNA) ស៊ីអិនអេ របស់ហ្វីលីពីន បានរាយការណ៍ថា ហ្វីលីពីន មានគម្រោងទិញវ៉ាក់សាំងបង្ការរោគ កូវីដ.១៩ របស់ស៊ីណូវ៉ាក់ (SINOVAC) ចំនួន២៥លានដូស ហើយទទួលបាន នៅក្នុងខែមិនាខាងមុខនេះ៕ sabay
