រយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពី WhatsApp ដាក់ចេញគោលនយោបាយថ្មី ដោយតម្រូវឱ្យអ្នកប្រើប្រាស់ ចែករំលែកទិន្នន័យ របស់ពួកគេជាមួយ នឹងបណ្ដាញសង្គម Facebook បន្ទាប់មកក្រុមហ៊ុននេះ ក៏បានទទួលរងនូវការបំពានលើទិន្នន័យឯកជន ដោយគ្រុបឆាតឯកជន (private chat groups) របស់អ្នកប្រើប្រាស់អ្នកប្រើប្រាស់ មួយចំនួនត្រូវបានលេចធ្លាយ invite link ជាសាធារណៈនៅលើ Google ។
ទាំងនេះមានន័យថា នរណាម្នាក់ក៏អាចចូលរួម ក្នុងការជជែករបស់អ្នកប្រើប្រាស់ WhatsApp ហើយអាចនឹងមើល បានទាំងការជជែក និងលេខទូរសព្ទ របស់ពួកគេថែមទៀតផង។
យ៉ាងណាក៏ដោយបញ្ហានេះ ត្រូវបានដោះស្រាយយ៉ាងឆាប់រហ័សពី WhatsApp ហើយ invite link ទាំងនោះក៏ត្រូវបាត់ទៅវិញពីលើ Google។ ប៉ុន្ដែបញ្ហានេះវាហាក់មិនថ្មីនោះទេចំពោះ WhatsApp ត្បិតបញ្ហាស្រដៀងខាងលើ ធ្លាប់កើតមានម្ដង មកហើយកាលពីដើម ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនអំពីការបំពាន ទិន្នន័យទាំងនេះ ពួកគេថា WhatsApp បានពង្រឹងលើប្រព័ន្ធសុវត្ថិភាព ចំពោះការលេចធ្លាយតាំងពីឆ្នាំមុនមកម៉្លេះ ហើយបញ្ហាថ្មីៗនេះ អ្នកប្រើប្រាស់គួរបន្ទោសខ្លួនឯង ដែលបានចែកចាយ Link នៃក្រុមរបស់ខ្លួនលើ Google ។
គួរបញ្ជាក់ផងដែរថា មូលហេតុនៃគោលការណ៍ថ្មី ដោយតម្រូវឱ្យអ្នកប្រើប្រាស់ចែករំលែកទិន្នន័យ របស់ពួកគេជាមួយនឹងបណ្ដាញសង្គម Facebook នោះក៏ព្រោះតែ ដើម្បីឱ្យកម្មវិធីទាំងពីរនេះ ដំណើរការបានកាន់តែប្រសើរ ទាំងការគាំទ្រ ការកំណត់ផ្សេងៗលើសេវាកម្មមួយចំនួនទៀត និងផ្ដល់បទពិសោធន៍ល្អៗដល់អ្នកប្រើប្រាស់។ រីឯហេតុផលមួយទៀតគឺថា ព្រោះ WhatsApp ជាកម្មវិធីបុត្រសម្ព័ន្ធមួយរបស់ Facebook ផងដែរ ៕ sabay