បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអាមេរិកដ៏ល្បីល្បាញ Ford Motor Co., បានប្រកាសបិទរោងចក្រ ផលិតរបស់ខ្លួន
ចំនួនដល់ទៅ៣កន្លែងនៅក្នុងប្រទេសប្រេស៊ីល។
រោងចក្រទាំង៣ត្រូវបានគេដឹងថា គឺចារោងចក្រ ដែលនៅសេសសល់ ចុងក្រោយ បំផុតនៅក្នុងប្រទេសមួយនេះហើយវាតាមផែនការ នឹងត្រូវបិទដំណើរការទាំងស្រុង នៅក្នុងឆ្នាំ២០២១នេះតែម្តង។
ក្រុមហ៊ុនបានប្រកាសទៀតដែរថាទីផ្សាររថយន្ត សម្រាប់លក់នៅក្នុងប្រទេសប្រេស៊ីល ដែលជាទីផ្សារធំបំផុតនៅក្នុងតំបន់ឡាទីននោះនឹងត្រូវដាក់ ជំនួសមកវិញដោយរោងចក្រផ្គត់ផ្គង់ ដែលមានទីតាំង នៅក្នុងប្រទេសអាហ្សង់ទីន អ៊ុរ៉ាហ្គាយ៕
ប្រែសម្រួល៖ស៊ុនលី

