បច្ចេកវិទ្យា

ក្រសួងការពារជាតិ និងក្រសួងពាណិជ្ជកម្មអាមេរិក ចូលរួមស្វែងរកដំណោះស្រាយ ប្រព័ន្ធ 5G

បរទេស៖ក្រសួងការពារជាតិនិងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសថា ក្រសួងទាំងពីរ នឹងចូលរួមស្វះស្វែងរកទិន្នន័យសាធារណៈ ស្តីពីការអភិវឌ្ឍប្រព័ន្ធទំនាក់ទំនង 5G។

សេចក្តីប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះ ស្នើសុំទិន្នន័យសាធារណៈ ដើម្បីផ្តល់សេចក្តីជូនដំណឹងអំពីភាពលំបាកនាពេលអនាគត ធ្វើឡើងដោយរដ្ឋបាលទូរគមនាគមន៍និងព័ត៌មានជាតិរបស់ក្រសួងពាណិជ្ជកម្ម។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោក Michael Kratsios ជាអនុរដ្ឋមន្ត្រីការពារជាតិស្តីទីទទួលបន្ទុកស្រាវជ្រាវនិងវិស្វកម្ម បានមានប្រសាសន៍ដូច្នេះថា “ក្រសួងការពារជាតិ ទទួលស្គាល់បច្ចេកវិទ្យា 5G ថាជាមូលដ្ឋានគ្រឹះដ៏សំខាន់ ចំពោះការពង្រឹងសមត្ថភាពប្រយុទ្ធជាតិរបស់យើង ក៏ដូចជាភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់អាមេរិក”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top