បច្ចេកវិទ្យា

Telsa កាន់តែកៀក ក្នុងការដំណើរការ រោងចក្រផលិត របស់ខ្លួន ក្នុងប្រទេសឥណ្ឌា

បរទេស៖ BBC ចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាក្រុមហ៊ុនផលិត រថយន្តអគ្គិសនី Telsa ត្រូវបានគេដឹងថាគឺកាន់តែខិតជិតហើយ ក្នុងការដំណើរការរោងចក្ររបស់ខ្លួននៅ
ក្នុងប្រទេសឥណ្ឌាពោល គឺនៅក្នុងឆ្នាំនេះតែម្តង។

Telsa Motors India and Energy Private Limited ត្រូវបានគេដឹងថា កំពុងស្ថិតនៅក្នុងតំណាក់ការចុះឈ្មោះហើយនៅក្នុងទីក្រុង Bengaluru ដែលកន្លងមក គេធ្លាប់បានទទួលព័ត៌មាន នេះតាមរយៈការប្រកាស របស់លោក Elon Musk ស្ថាបនិករបស់ក្រុមហ៊ុននៅលើបណ្តាញ Twitter។

គួរឲ្យដឹងដែរថាកាលពីខែធ្នូកន្លងទៅ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារគមនាគមន៍ របស់ឥណ្ឌាលោក Nitin Gadkari បានថ្លែងប្រាប់ ក្រុមអ្នកកាសែតក្នុងស្រុកថា Telsa នឹងអាច
ចាប់ផ្តើមដំណើរការលក់និងក៏ដូចជាការ ផលិតរថយន្តផងដែរនៅ ក្នុងប្រទេសឥណ្ឌាក្នុងពេលឆាប់ៗនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top