បច្ចេកវិទ្យា

AI មានសមត្ថភាពកំណត់ទំនាក់ទំនង របស់មនុស្សដោយផ្អែកលើរូបថតរបស់ពួកគេជាមួយនឹង កាមេរ៉ា 

ការស្រាវជ្រាវរបស់ Stanford បានបង្កើតកាលឆ្នាំ ២០១៧ សម្រាប់ការរចនាជាមួយប្រព័ន្ធបច្ចេកវិទ្យាAIដោយប្រើរូបភាពសម្គាល់មុខដើម្បីកំណត់ចំណង់ចំណូលចិត្តផ្លូវភេទរបស់មនុស្ស គឺត្រឡប់មកវិញជាមួយនឹងអ្វីដែលអាចជាប្រព័ន្ធចម្រូងចម្រាសមួយផ្សេងទៀតនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
លោកវេជ្ជបណ្ឌិត Michal Kosinski អះអាងថា មានក្បួនដោះស្រាយការស្គាល់មុខអាចកំណត់បានថា តើមនុស្សម្នាក់មានលក្ខណៈសេរីនិយម ឬអភិរក្សដោយផ្អែកលើរូបថតតែមួយហើយមានភាពត្រឹមត្រូវជាង ៧០ ភាគរយ។ បច្ចេកវិទ្យាដែលបង្កើតឡើងនៅលើAI ឆ្នាំ ២០១៧ ត្រូវបានបណ្តុះបណ្តាលជាមួយរូបភាពជាងមួយលានពីគេហទំព័រណាត់ជួប និងFacebook ហើយបង្កើតកម្មវិធីដើម្បីផ្តោតលើការបង្ហាញ និងឥរិយាបថ។
ទោះបីជាលោក Kosinski និងក្រុមរបស់លោកមិនអាចគូសបញ្ជាក់ពីលក្ខណៈជាក់លាក់នៃក្បួនដោះស្រាយទាក់ទងនឹងចំណង់ចំណូលចិត្តនយោបាយ ប៉ុន្តែពួកគេបានរកឃើញនិន្នាការមួយចំនួនដូចជាការតម្រង់ទិសក្បាល និងការបង្ហាញអារម្មណ៍នៅក្នុងរូបភាព។
ឧទាហរណ៍ខ្លះរាប់បញ្ចូលទាំងអ្នកដែលក្រឡេកមើលកាមេរ៉ាដោយផ្ទាល់ត្រូវបានគេដាក់ឈ្មោះថាសេរីហើយអ្នកបង្ហាញការស្អប់ខ្ពើមត្រូវបានគេវិនិច្ឆ័យថា ជាអ្នកអភិរក្សច្រើនជាង៕

Most Popular

To Top