អាមេរិក៖រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិ (NHTSA)ប្រកាសឲ្យក្រុមហ៊ុនផលិតរថយន្តយក្សអាមេរិក Tesla ត្រូវបានស្នើសុំ ឲ្យប្រមូលរថយន្តចំនួន ១៥៨,០០០ គ្រឿងដោយសារការបរាជ័យនៃការបង្ហាញដ៏គ្រោះថ្នាក់ជាច្រើនខែ បន្ទាប់ពីក្រុមហ៊ុន ដែលកាន់កាប់ដោយលោក Elon Musk បានប្រមូលមកវិញនូវម៉ូដែល Y ចំនួន ៩៥០០គ្រឿងដែលខូចដំបូល នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ថ្មីៗនេះក្រុមហ៊ុន NHTSA បានផ្ញើលិខិតមួយទៅក្រុមហ៊ុន គ្រប់គ្រងដោយលោក Elon Musk ដោយបញ្ជាក់ថា ខ្លួនកំពុងស៊ើបអង្កេតពីបញ្ហាកង្វះសក្តានុពលមួយដែលជះឥទ្ធិពលដល់ម៉ាស៊ីនថតខាងក្រោយ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ធ្វើឲ្យបង្អួចឡើងអ័ព្ទ។ ឯកសារនេះដកស្រង់ជាពិសេសយានយន្តម៉ូដែលS ផលិតពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៨ និងម៉ូដែល X ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ ហើយម៉ូដែលទាំងនេះត្រូវបានរចនាឡើង ជាមួយនឹងប្រព័ន្ធដំណើរការជាក់លាក់មួយដែលបរាជ័យនៅពេល សមត្ថភាពផ្ទុកបានដល់។
NHTS កំពុងជំរុញឲ្យក្រុមហ៊ុន Tesla ជូនដំណឹងដល់ម្ចាស់ យានយន្តដែលត្រូវបានហៅអំពីការប្រមូ លមកវិញ ប្រសិនបើក្រុមហ៊ុនបដិសេធវាត្រូវតែផ្តល់ការពន្យល់លើការសម្រេចចិត្តនោះ។លិខិតនោះ កើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Tesla ត្រូវបានបង្ខំឲ្យប្រមូលរថយន្តម៉ាក Model X ចំនួន ៩,០០០ គ្រឿង ដោយសារតែការកាត់ដំបូល និងរនាំងមិនបានដាក់ត្រឹមត្រូវបណ្តាលឲ្យ ដំបូលបែកចេញពេលកំពុងបើកបរ៕ ដោយ៖លី ភីលីព