បច្ចេកវិទ្យា

Apple វិនិយោគ រាប់លានដុល្លារ ដើម្បីគាំទ្រដល់សហគ្រិន នៃពណ៌ជាផ្នែកមួយ នៃការខិតខំរកយុត្តិធម៌ពូជសាសន៍

សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple Inc កំពុងចំណាយទឹកប្រាក់ចំនួន ៦០ លានដុល្លារលើគម្រោងថ្មីមួយក្នុងមានគោលបំណងប្រកួតប្រជែងការរើសអើងជាតិសាសន៍រួមមានទាំងការចាប់ផ្តើមដំបូងរបស់ខ្លួនក្នុងការបណ្តាក់ទុនរកស៊ីដើម្បីគាំទ្រដល់សហគ្រិនពណ៌នេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ១០ លានដុល្លារអាមេរិកក្នុងមូលនិធិមួយជាមួយក្រុមហ៊ុន Harlem Capital ជាក្រុមហ៊ុនបណ្តាក់ទុនដំណាក់កាលដំបូងដែលមានមូលដ្ឋាននៅញូវយ៉កដោយមានគោលដៅជួយដល់ក្រុមហ៊ុនចំនួន ១០០០ ក្នុងរយៈពេលជាង ២០ ឆ្នាំ។ ក្រុមហ៊ុន Apple នឹងវិនិយោគទឹកប្រាក់ ២៥ លានដុល្លារអាមេរិកនៅក្នុងមូលនិធិ Siebert Williams Shank របស់ Clear Vision Impact Fund ផ្តល់ហិរញ្ញប្បទានដល់អាជីវកម្មខ្នាតតូច និងមធ្យមដោយផ្តោតលើក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិភាគតិច។

ក្រុមហ៊ុន Apple នឹងក្លាយជាដៃគូមានកំណត់នៅក្នុងមូលនិធិទាំង២។ លោក Lisa Jackson អនុប្រ ធានផ្នែកបរិស្ថានគោលនយោបាយ និងគំនិតផ្តួចផ្តើមសង្គមរបស់ក្រុមហ៊ុន Apple បានប្រាប់ថា មានការខ្វះភាពចម្រុះក្នុងចំណោមដើមទុនដែលបានបណ្តាក់ទុន និងធនាគារ ។ យើងបានស្វែងរកកន្លែងដោយយើងគិតថា មានឱកាសសម្រាប់ធនធានរបស់យើងដើម្បីធ្វើរឿងល្អ ៗ ។

កិច្ចខិតខំប្រឹងប្រែងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមស្តីពីសមភាពជាតិ និងទឹកប្រាក់ ១០០ លានដុល្លាររបស់ក្រុមហ៊ុន Apple បានប្រកាសកាលពីឆ្នាំមុន បន្ទាប់ពីការសម្លាប់លោក Breonna Taylor និងលោក George Floyd ដែលជាជនជាតិស្បែកខ្មៅ២នាក់ត្រូវបានសម្លាប់ដោយប៉ូលីស៕

Most Popular

To Top