បច្ចេកវិទ្យា

ក្រុមហ៊ុន កសាងប៉ុស្តិ៍បញ្ជាការ សម្រាប់ប្រព័ន្ធការពារ ដែនអាកាស និងមីស៊ីល របស់ប៉ូឡូញ

បរទេស៖ក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Northrop Grumman តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការប្រកាសប្រាប់ថា ខ្លួនបានចាប់ផ្តើមដំឡើងអគារចល័តចំនួន៦ ដើម្បីប្រើប្រាស់ជាប៉ុស្តិ៍បញ្ជាការ សម្រាប់កម្មវិធីការពារដែនអាកាសនិងមីស៊ីលរបស់ប្រទេសប៉ូឡូញ។

យោងតាមការចេញផ្សាយមួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសប៉ូឡូញ គឺជាប្រទេសដំបូងបំផុត ទិញយកប្រព័ន្ធ ដែលគាំទ្រដល់កម្មវិធីការពារដែនអាកាសនិងមីស៊ីល WISLA របស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Kenn Todorov មកពីក្រុមហ៊ុន Northrop Grumman បាននិយាយប្រាប់យ៉ាងដូច្នេះថា “ការទទួលបានប៉ុស្តិ៍ទាំងនេះ និងការចាប់ផ្តើមផលិតកម្ម គឺជាចំណុចដ៏សំខាន់មួយលើកម្មវិធី WISLA និងធ្វើឲ្យយើងបោះមួយជំហានចូលទៅកាន់តែជិតការបំពេញសមត្ថភាពនេះនៅក្នុងប្រទេសប៉ូឡូញ”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top