បច្ចេកវិទ្យា

បារាំងនិយាយថាអ៊ីរ៉ង់ កំពុងចាប់ផ្តើមកសាង ទីតាំងផលិត អាវុធនុយក្លេអ៊ែរ ឡើងវិញ

បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ត្រូវបានគេមើលឃើញថាកំពុងដំណើរការ សាងសងទីតាំងសម្រាប់ផលិតអាវុធនុយក្លេអ៊ែរឡើងវិញ នៅក្នុងពេលដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់បែបនេះ។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងការបរទេសកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយព្រមានទៀតថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងក្រុងតេហរ៉ង់គួរតែត្រឡប់មករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឲ្យបានឆាប់រហ័សបំផុត។

គួរឲ្យដឹងដែរថាចាប់តាំងតែពីអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងមកក្រុងតេហរ៉ង់ គឺបានចាប់ផ្តើមមានសកម្មភាពលើការផលិតនុយក្លេអ៊ែររបស់ខ្លួនផងដែរ ដោយចុងក្រោយនេះគេបានដឹងថាអ៊ីរ៉ង់ បានជំរុញឲ្យមានការចំរាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់ទៅ២០ភាគរយ ដើម្បីគាំទ្រដល់រោងចក្រនុយក្លេអ៊ែរគឺជាអត្រាដែលហូសកំណត់ នៃកិច្ចព្រមព្រៀងធ្លាប់បានដាក់កំហិតពីមុន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top