អាមេរិក៖និយាយថា ពាក្យ Apple នៅថ្ងៃនេះហើយយើងគិតពីក្រុមហ៊ុនបច្ចេកវិទ្យាដែលមានទឹកប្រាក់រាប់ពាន់លានដុល្លាររបស់លោក Steve Jobs ដែលបង្កើតទូរស័ព្ទ iPhone និងកុំព្យូទ័រម៉ាក Mac ដោយបច្ចុប្បន្ននេះក្លាយជាក្រុមហ៊ុន បច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិកនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ប៉ុន្តែមួយទសវត្សមុនពេលក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានបង្កើតឡើងក្រុមហ៊ុនអេឡិចត្រូនិចApple គ្រប់គ្រងដោយក្រុមហ៊ុន Beatles កំពុងធ្វើការលើការបង្កើតការត្រួសត្រា យមួយចំនួននៃផលិតផលទាំងនេះ គឺជាផលិតផលដែលអាចរកបានជាទូទៅនៅលើទីផ្សារសព្វថ្ងៃ។
អេឡិចត្រូនិច Appleត្រូវបានដឹកនាំដោយ Alexis Mardas ជាវិស្វករអេឡិចត្រូនិចវ័យក្មេង និងជាអ្នកបង្កើតដើមមកពីទីក្រុង Athens ក្នុងប្រទេសក្រិកត្រូវបានគេស្គាល់ថា Beatles ទៅជាMagic Alex។ លោកបានទទួលមរណភាពនៅថ្ងៃនេះកាលឆ្នាំ ២០១៧ ដែលមានអាយុ ៧៤ ឆ្នាំ ហើយលោកគឺជាតួអង្គមួយក្នុងចំណោមតួអង្គដែលសំខាន់ និងអាថ៌កំបាំងបំផុតនៅក្នុងរឿងរបស់ក្រុម Beatles ។
ដោយស្លៀកពាក់អាវពណ៌សនៅមន្ទីរពិសោធន៍ក្នុងសិក្ខាសាលានៅទីក្រុងឡុង លោក Mardas បានបង្កើតគំរូនៃការច្នៃប្រឌិតត្រូវបានគេដាក់លក់លើទីផ្សារ ទាំងនេះរួមបញ្ចូលទាំងការតែងបង្កើតម៉ាស៊ីនអង្គុលីលេខដែលដំណើរការលើដំបូងនៃការស្គាល់សំឡេង និងទូរស័ព្ទដែលមានសមត្ថភាពចងចាំកម្រិតខ្ពស់៕ដោយ៖លី ភីលីព


