បច្ចេកវិទ្យា

ប្រភេទទ្វារ រថយន្តទាំង ៦ ដែលធ្លាប់តែស្គាល់មុខ មិនស្គាល់ឈ្មោះ

រថយន្ត គឺជាមធ្យបាយធ្វើដំណើរដ៏ពេញនិយម សម្រាប់មនុស្សទូទាំងពិភពលោក ។ ការរចនារថយន្ត ពីមួយជំនាន់ ទៅមួយជំនាន់កាន់ តែមានការឆ្នៃប្រឌិត ជាមួយនឹងរបកគំហើញថ្មីផងដែរ។ កម្លាំងម៉ាស៊ីន គឺជាចំណុចមួយ ដែលអ្នកបើកបរគ្រប់រូបចង់បាន ចំណែកឯការរចនារូបរាងថ្មី ក៏ជាចំណុចសំខាន់មួយ ដូចគ្នា។

ក្រុមហ៊ុនធំៗ បានរចនាទ្វារឡានរបស់ខ្លួន ឲ្យមានការខុសប្លែក ពីក្រុមហ៊ុនដទៃទៀត ដូចជាក្រុមហ៊ុន Lamborghini បានផលិតម៉ូដែល Aventador ជាមួយទ្វារបើកឡើងលើ។ ខាងក្រោមនេះគឺជាប្រភេទទ្វារទាំង ៦ ដែលយើងបានឃើញជាញឹកញាប់ ប៉ុន្តែនៅឡើយ តែមិនដឹងឈ្មោះ និងលក្ខណៈរបស់វា៖

១. «Scissor Doors» ទ្វារបើកឡើងលើ

ទ្វារប្រភេទនេះ ភាគច្រើនយើងបានឃើញ នៅលើរថយន្តយីហោល្បីៗមួយចំនួនដូចជា Ferrari, Lamborghini និង McLaren។

២. «Gull-Wing Doors» ទ្វារបើកឡើងទៅលើ ដែលមានសភាពដូចស្លាប

Gull-Wing Doors ឬក៏អាចហៅថា Falcon-wing Doors ដែលសំដៅលើទ្វារ ដែលលាតសន្ធឹងដល់ដំបូល ដែលធ្វើឲ្យទ្វារនេះបើកទៅមានទំរង់ដូចជាស្លាប។

៣. «Butterfly Doors» ទ្វារបើកឡើងលើ ដែលមានរាងដូចជាមេអំបៅ

ទ្វារនេះខុសពីប្រភេទ Scissor Doors ត្រង់ថាវាបានបើកឡើងលើ ហើយផ្នែកខាងក្រោមទ្វារមានសភាពសំយ៉ុងទៅមុខ។ ប្រភេទទ្វារនេះបានដាក់ប្រើប្រាស់លើក្រុមហ៊ុនល្បីមួយចំនូនដូចជា Mercedes Benz SLR, BMW i8, Ferrari Enzo, Ferrari LaFerrari, BMWI Z1, និង McLaren F1 ជាដើម។

៤. «Suicide Doors» ទ្វារបើកបញ្ច្រាស់ពីទ្វារធម្មតា

ជាទូទៅយើងបានឃើញទ្វារប្រភេទនេះ នៅលើរថយន្តប្រណិតមួយ គឺ Roll Royce ដែលជាប្រភេទទ្វារបើកបញ្ច្រាស់ខុសពីទ្វាររបស់រថយន្តទូទៅ។

៥. «Swan Doors» ទ្វារបើកដូចជារថយន្តទូទៅ តែមានសភាពឡើង ១២ ដឺក្រេ

ទ្វារនេះមានសភាពដូចទ្វារធម្មតាដែរ ខុសត្រង់ថាវាមានសភាព រាងបះឡើងលើប្រមាណ ១២ ដឺក្រេ។ ទ្វារប្រភេទនេះ យើងនិយមឃើញបំពាក់លើរថយន្តរបស់ Aston Martin ហើយក៏មានម៉ាកផ្សេងទៀតដូចជា GTA Spano និង Jaguar C-X 75។

៦. «Dihedral Doors»

ទ្វារបើកឡើងទៅលើដូចជា Scissor doors ប៉ុន្តែខុសគ្នាត្រង់ទ្វាប្រភេទនេះបើកទៅឡើងលើហើយ រុញទៅមុខបន្តិច ៩០ ដឺក្រេ។ ទ្វារប្រភេទនេះ គឺជារបកគំហើញថ្មីក្នុងឧស្សាហកម្មរថយន្ត៕

Most Popular

To Top