បច្ចេកវិទ្យា

Elon Musk តបភ្លាមៗ នឹងសម្ដីមើលស្រាល របស់ CEO ម្នាក់

លោក Elon Musk នាយក​ប្រតិបត្តិ Tesla បាន​ធ្វើ​ការ​ឆ្លើយ​តប​ភ្លាមៗ ​ទៅ​នឹង​ការ​បញ្ចេញ​មតិ​មក​លើ​ប្រព័ន្ធ Autopilot របស់ Tesla ពី​សំណាក់​​លោក John Krafcik នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Waymo ដែល​ជា​ក្រុមហ៊ុន​​អភិវឌ្ឍន៍ ​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ​មួយ​ ជា​ក្រុមហ៊ុន​សាខា​ របស់​ក្រុមហ៊ុន​ Alphabet។

តាម​រយៈ​គណនី Twitter លោក Elon Musk បាន​និយាយ​ដូច​នេះ​ថា ៖ “ក្នុង​ការ​យល់​ឃើញ​របស់​ខ្ញុំ Tesla មាន​ Hardware និង Software AI ដែល​ល្អ​ជាង​ Waymo ទៅទៀត។​”

គួរ​ដឹង​ថា​លោក Krafcik បាន​និយាយ​​ក្នុង​កិច្ច​ សម្ភាសន៍​កាល​ពី​ថ្មីៗ​នេះ​ ថា ​រូប​លោក​មិន​បាន​ចាត់​ទុក Tesla ជា​គូ​ប្រជែង​របស់ Waymo នោះ​ទេ ដោយ​បាន​បន្ថែម​ថា Tesla មិន​មែន​កំពុង​តែ​អភិវឌ្ឍន៍​ប្រព័ន្ធ​បើកបរ ​ស្វ័យប្រវត្តិ​ពេញ​ទី​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ជំនួយ​ការ​ បើកបរ​ដ៏​ល្អ​មួយ​ទៅ​វិញ​ទេ។

នេះ​ក៏​ដោយ​សារ​ប្រព័ន្ធ​ Autopilot របស់ Tesla នៅ​ទាមទារ​ឲ្យ​មាន​អ្នក​បើកបរ ​ដែល​មាន​​ប័ណ្ណ​បើកបរ​ត្រូវ​នៅ​កាន់​ចង្កូត​ រថយន្ត​​ដើម្បី​ត្រួត​ពិនិត្យ​ប្រព័ន្ធ ​បើកបរ​ស្វ័យប្រវត្តិ ដើម្បី​អាច​​បញ្ជា​បន្ថែម​នៅ​ពេល​ដែល​ចាំ​បាច់ ៕​​ ​​ sabay

Most Popular

To Top