ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នំា២០២១ថា ក្រុមហ៊ុនផលិតរថយន្តឈ្មោះថា General Motors បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមានបំណងចង់ផលិតរថយន្តភាគច្រើន ដែលទាំងរថយន្តធុនតូច និងរថយន្តធុនធំៗ ដោយមិនឲ្យមានចំហេះឥន្ធនៈនោះទេ នៅឆ្នាំ២០៣៥ខាងមុខ ដែលជាផ្នែកមួយ ជួយដល់ការកាត់បន្ថយសារធាតុកាបូនពីធម្មជាតិ ដែលជាយុទ្ធនាការ ដោយក្រុមហ៊ុនផលិតយានយន្ត របស់អាមេរិកាំងមួយនេះ ។
ការប្រកាសនេះ បានធ្វើឡើងចុងក្រោយបង្អស់ ដែលធ្វើឡើងដោយក្រុមហ៊ុនដ៏ធំមួយ ដែលជាមធ្យោបាយ ពីយានយន្តប្រើប្រាស់ប្រេងសាំង ដោយមិនឲ្យមានការបំពុលសារធាតុកខ្វល់ ដែលជាក្តីកង្វល់ នាំឲ្យមានការប្រែប្រួលអាកាសធាតុ ហើយនេះជាការចែករំលែក របស់វិស័យឧហ្សាហកម្មរបស់ពួកគេ ។
លោក Mary Barra នាយកប្រតិបត្តិក្រុមហ៊ុន បានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុន GM កំពុងចូលរួមជាមួយនឹងរដ្ឋាភិបាល និងបណ្តាក្រុមហ៊ុននានា នៅទូទាំងពិភពលោក ធ្វើការងារនេះដើម្បីឲ្យមានប្រសុវត្ថិភាព មានភាពបៃតង និងពិភពលោកស្រស់ថ្លា ” ។
“យើងជំរុញលើកទឹកចិត្តដល់អ្នកផ្សេងៗទៀត ដើម្បីឲ្យគិតអំពីសារសំខាន់ ដែលបង្កផលប៉ះពាល់ មកលើវិស័យឧហ្សាកម្មរបស់យើង និងមកលើសេដ្ឋកិច្ចទាំងមូលផងដែរ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា