បច្ចេកវិទ្យា

ក្រុមហ៊ុន Apple ដាក់ប្រព័ន្ធត្រួតពិនិត្យភាពឯកជនថ្មីសម្រាប់អ្នកប្រើប្រាស់ iPhone

រដ្ឋកាលីហ្វ័រញ៉ា៖ក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងដាក់ប្រព័ន្ធត្រួតពិនិត្យភាពឯកជនថ្មីមួយនៅនិទាឃរដូវដើម្បីការពារកម្មវិធីទូរស័ព្ទ iPhone ពីមនុស្សដែលលួចលាក់ ចំណែកការពន្យាពេលនៃការដាក់ចេញតាមគ្រោងទុកមានគោលបំណងធ្វើឲ្យFacebook និងសេវាកម្មឌីជីថលផ្សេងទៀតពឹងផ្អែកលើការឃ្លាំមើលទិន្នន័យបែបនេះដើម្បីជួយលក់ការផ្សាយពាណិជ្ជកម្មយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ទោះបីជាក្រុមហ៊ុន Apple មិនបានផ្តល់កាលបរិច្ឆេទជាក់លាក់ក៏ដោយ ការកំណត់ពេលវេលាទូទៅ ត្រូវបានបង្ហាញមានន័យថា លក្ខណៈពិសេសដែលរង់ចាំជាយូរមកហើយត្រូវគេស្គាល់ថា ជាតម្លាភាពតាមដានកម្មវិធីនឹងជាផ្នែកមួយនៃការអាប់សេតកម្មវិធីទូរស័ព្ទ iPhoneអាចដល់ចុងខែមីនា ឬចំណុចខ្លះនៅខែមេសា។

បន្ទាប់ពីពន្យាពេលសេចក្តីណែនាំអំពីការការពារនាខែកញ្ញាបានគ្រោងទុកចំពេលមានការតវ៉ាដឹកនាំដោយFacebook ក្រុមហ៊ុន Apple ធ្លាប់បាននិយាយថា ខ្លួននឹងចេញនៅដើមឆ្នាំនេះ។ ក្រុមហ៊ុន Apple បានចេញផ្សាយការអាប់ដេតចុងក្រោយបំផុតជាផ្នែកមួយនៃទិវាសិទ្ធិឯកជនទិន្នន័យ ដែលនាយកប្រតិបត្តិលោក Tim Cook នឹងថ្លែងសុន្ទរកថានៅសន្និសីទបច្ចេកវិទ្យាមួយនៅអឺរ៉ុប។

ក្រុមហ៊ុន Apple បានឈប់ផ្តល់ឱកាសឲ្យក្រុមហ៊ុនFacebook និងក្រុមហ៊ុនផលិតកម្មវិធីជាច្រើនទៀតមានពេលវេលាដើម្បីកែសម្រួលលក្ខណៈពិសេសមួយនឹងតម្រូវឲ្យអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ផ្តល់ការយល់ព្រមច្បាស់លាស់របស់ពួកគេក្នុងការតាមដាន។ 

អ្នកវិភាគរំពឹងថា អ្នកប្រើប្រាស់មួយចំនួននឹងបដិសេធការអនុញ្ញាតនៅពេលវាទាមទារការយល់ព្រមរបស់ពួកគេ។ បច្ចុប្បន្នអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ត្រូវបានតាមដានជាញឹកញាប់ដោយកម្មវិធីដែលពួកគេដំឡើងលុះត្រាតែពួកគេចាត់វិធានការបន្ថែមក្នុងការចូលទៅកាន់ iPhone ដើម្បីការពារវា៕

ដោយ៖លី ភីលីព

Most Popular

To Top