បច្ចេកវិទ្យា

ស្នាមជើងរបស់លោក Neil Armstrong និងវត្ថុបុរាណផ្សេងៗទៀត រក្សាតំបន់ការពារពួកគេ ជាទីតាំងប្រវត្តិសាស្ត្រ នៅលើផ្ទៃព្រះចន្ទ

អាមេរិក៖ ច្បាប់ថ្មីគឺជាច្បាប់ទីមួយ ដែលការពារវត្ថុបុរាណ របស់មនុស្សនៅទីអវកាស បន្ទាប់ពីអ្នកអវកាសបន្សុលទុកជំហានតូច ឲ្យក្លាយជាបេតិកភណ្ឌមនុស្ស ក្នុងច្បាប់អវកាស ដើម្បីរារាំងក្រុមហ៊ុនដែលធ្វើជំនួញ ជាមួយណាសាពីការរំខានដានប្រវត្តិសាស្ត្រ នៃបេសកកម្មមុនទៅកាន់ភពព្រះច័ន្ទ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ច្បាប់នេះត្រូវបានបង្កើតឡើង ដើម្បីការពារ និងថែរក្សាតម្លៃជាប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ នៃវត្ថុបុរាណភពព្រះច័ន្ទ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយច្បាប់នេះ បានកំណត់បរិវេណការពារ ជុំវិញកន្លែងចុះចត Apollo ចំនួន ៦ កន្លែងរួមទាំងឈូងសមុទ្រTranquility ជាកន្លែងដែល Apollo 11 បានចុះចតនៅឆ្នាំ ១៩៦៩ ។

ច្បាប់ដំបូង ដែលទទួលស្គាល់បេតិកភណ្ឌមនុស្ស នៅក្នុងលំហរខាងក្រៅ វាការពារយានយន្ត និងផ្នែករឹងនៅសល់នៃការពិសោធន៍ សូម្បីតែស្នាមស្បែកជើងកវែង របស់លោក Neil Armstrong។

ក្រុមអ្នកជំនាញបាននិយាយថា វិធានការណ៍នេះ ទទួលបានការគាំទ្រពី Bipartisan នៅសភានឹងកាន់តែមានសារសំខាន់ នៅពេលការធ្វើដំណើរ ទៅកាន់ភពព្រះចន្ទកើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ទោះយ៉ាងណាក៏ដោយ វាមិនបានបញ្ជាក់ពីការពិន័យ ចំពោះអ្នករំលោភបំពានឡើយ។ ច្បាប់បានចូលជាធរមាន នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០១៩មានរយៈពេល ៥០ឆ្នាំបន្ទាប់ពីApollo11បាននាំលោកNeil Armstrong និងលោកBuzz Aldrinមកលើផ្ទៃព្រះចន្ទ។

លោក Eddie Bernice Johnson មកពីរដ្ឋតិចសាស់ បាននិយាយថា វាសមហេតុផលណាស់ ក្នុងការទទួលស្គាល់សមិទ្ធិផលរបស់មនុស្សជាតិ នៅក្នុងលំហ ដោយការអភិរក្សទីតាំងតាមភពព្រះចន្ទ ដែលអវកាសយានិកអាមេរិក បានដើរជាលើកដំបូង ក្នុងអំឡុងពេលបេសកកម្ម Apollo៕ ដោយ៖លី ភីលីព

Most Popular

To Top