មុខងារសម្រាប់ធ្វើបច្ចុប្បន្នភាព ដោយស្វ័យប្រវត្តិរបស់កម្មវិធី Chrome បានធ្វើឱ្យមានភាពងាយស្រួលដែលអ្នកប្រើប្រាស់ មិនចាំបាច់ចំណាយពេលវេលា និងតាមដានក្នុងការធ្វើបច្ចុប្បន្នភាព ដោយខ្លួនឯង ប៉ុន្តែពេលនេះក្រុមអ្នកស្រាវជ្រាវ បានស្នើឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាព កម្មវិធី Chrome ជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ។
ការធ្វើបច្ចុប្បន្នភាពកែសម្រួលនេះ គឺមានការប៉ះពាល់ ជាមួយប្រព័ន្ធប្រតិបត្តិការទាំងបីធំៗ Windows, Mac និង Linux។ ក្រុមហ៊ុន Google ពុំបានផ្ដល់ព័ត៌មានលម្អិត ទាក់ទងនឹងបញ្ហានេះទេ ប៉ុន្តែក្រុមហ៊ុនទទួលស្គាល់ថា ជនខិលខូច កំពុងតែប្រើភាពចន្លោះប្រហោងនេះ ដើម្បីធ្វើការវាយប្រហារ ដូច្នេះអ្នកប្រើប្រាស់ គួរតែធ្វើបច្ចុប្បន្នភាពជាបន្ទាន់។

ជាងនេះទៅទៀតក្រុមហ៊ុន Google ក៏បានបញ្ជាក់ផងដែរថា គេនឹងបង្ហាញព័ត៌មានលម្អិត ទាក់ទងនឹងការវាយប្រហារ នៅពេលដែលអ្នកប្រើប្រាស់ភាគច្រើន បានធ្វើបច្ចុប្បន្នភាពរួចហើយនោះ។ ដូច្នេះដើម្បីសុវត្ថិភាព ក្នុងការប្រើប្រាស់កុំព្យូទ័ររបស់លោកអ្នក លោកអ្នកធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ជាបន្ទាន់ ដើម្បីចៀសវាងពីការវាយប្រហារ៕ ប្រភព៖ sabay
