បច្ចេកវិទ្យា

យាន​អវកាស​ចិន​ បញ្ជូន​រូបភាព​ដ៏​កម្រ​ របស់​​ភព​អង្គារ​ មក​កាន់​​មន្ទីរ​ភព​ផែនដី​

យាន​ស្រាវជ្រាវ​ឈ្មោះ​ Tianwen-1 ទម្ងន់​៥​តោន​ របស់​ចិន​បាន​បញ្ជូន​រូបភាព​ភព​ព្រះ​អង្គារ​ទី​១របស់ខ្លួន ត្រឡប់​មក​ផែនដី​វិញ ​ខណៈ​យាន​បេសកកម្ម​​នេះ ​ត្រៀម​ចុះ​ចត​នៅ​ទីនោះ​​ប៉ុន្មាន​ខែ​ទៀត​។

យាន​អវកាស បាន​​បង្ហោះ​កាលពី​ខែ​កក្កដា​ ឆ្នាំ​២០២០ ហើយ​គេ​រំពឹងថា​នឹង​ចូល​ទៅ​កាន់​គន្លង​របស់​ភព​ព្រះ​អង្គារ​នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ​​ខាង​មុខ​នេះ​។​ ​រូបថត​ស​ខ្មៅ​ដែល​ចេញផ្សាយ​​ដោយ​រដ្ឋបាល​អវកាស​ជាតិ​ចិន បាន​បង្ហាញ​ពី​លក្ខណៈ​ភូមិសាស្ត្រ​ជាច្រើន​ នៅ​ភព​ដែល​មាន​រហស្សនាម​ថា​ ភព​ក្រហម​នេះ

រូបភាព​រួម​មាន​រណ្ដៅ Schiaparelli និង​ផ្ទាំង​សិលា Valles Marineris ដែល​ជា​ផ្ទាំងសិលា​លាតសន្ធឹង​យ៉ាង​ធំ​នៅ​លើ​ផ្ទៃ​ភព​អង្គារ​។​ ​រូប​នេះ ​ត្រូវ​បាន​ថត​ចេញពី​ចម្ងាយ​ប្រមាណ ២,២ លាន​គីឡូម៉ែត្រ​ពី​ភព​អង្គារ​។​ ចិន​រំពឹង​​ចុះចត​យាន​ ​នៅ​ខែ​ឧសភា​នៅ​តំបន់ Utopia ​ជា​អតីត​អាងទឹក​រីងស្ងួត​ដ៏​ធំ​មួយ​នៅ​ទីនោះ​​៕​ ​ប្រភព ៖ sabay

Most Popular

To Top