បច្ចេកវិទ្យា

Bitcoin ឈានដល់កម្រិតខ្ពស់ថ្មី នៅពេលក្រុមហ៊ុន Tesla បង្ហាញពីការវិនិយោគ ១,៥ពាន់លានដុល្លារ

អាមេរិក៖Bitcoin បានកើនឡើងលើសពី ១០ ភាគរយដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីក្រុមហ៊ុនTesla បាននិយាយថា ខ្លួនបានវិនិយោគ១,៥ ពាន់លានដុល្លារក្នុងរូបិយប័ណ្ណគ្រីបតូហើយឆាប់ៗនេះ នឹងចាប់ផ្តើមទទួលយកវាជាទម្រង់ នៃការទូទាត់សម្រាប់រថយន្ត និងផលិតផលផ្សេងទៀតយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

ការបង្ហាញពីការវិនិយោគនៅក្នុងការដាក់ ឯកសារបទប្បញ្ញត្តិបានបញ្ជូន Bitcoin កើនឡើង១៣ភាគរយដល់ជាង ៤៣,០០០ ដុល្លារក្នុងការធ្វើពាណិជ្ជកម្មកាលពីថ្ងៃច័ន្ទ។ នៅកម្រិតបែបនេះ Bitcoin មួយអាចនឹងគ្រប់គ្រាន់ដើម្បីទិញរថយន្តចុងទាបរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅអាមេរិកដែលតម្លៃចាប់ផ្តើមតិចជាង៤០,០០០ដុល្លារ។

វាកើតឡើងក្នុងរយៈពេល១០ថ្ងៃបន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Muskបានផ្តល់ការជំរុញដល់តម្លៃរូបិយប័ណ្ណអេឡិចត្រូនិក ដោយបន្ថែមស្លាក”#bitcoin”ទៅក្នុងទំព័រប្រវត្តិរូបTwitterរបស់លោក។ លោកបានដកស្លាក ចេញ២ឬ៣ថ្ងៃក្រោយ ប៉ុន្តែលោកបានបន្តជជែកគ្នាអំពី Bitcoin និងគ្រីបព័ត៌មាន ផ្សេងទៀតដូចជា dogecoin ទៅកាន់អ្នកតាមដានរាប់លាននាក់របស់លោកនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោក Musk បាននិយាយកាលពីមួយសប្តាហ៍មុនថា Bitcoin គឺជិតមកដល់ហើយដែលត្រូវបានទទួលយកយ៉ាងទូលំទូលាយពី សំណាក់វិនិយោគិន។ ក្រុមហ៊ុន Tesla បាននិយាយនៅក្នុងឯកសារបទប្បញ្ញត្តិរបស់ខ្លួនថា ការសម្រេចចិត្តរបស់ខ្លួនគឺជា ផ្នែកមួយនៃគោលនយោបាយវិនិយោគធំមានគោលបំណងធ្វើពិពិធកម្ម និងពង្រីកប្រាក់ចំណេញ របស់ខ្លួនជាអតិបរមា៕

Most Popular

To Top