ចិន៖ ក្រុមអ្នកវិទ្យាសាស្ត្រចិន បាននិយាយថា រលកសំឡេង ដែលមានរលកអាកាសប្រេកង់ទាប មានទិសដៅពពក អាចជួយបង្កើនទឹកភ្លៀង និងកាត់បន្ថយគ្រោះរាំងស្ងួត នៅក្នុងតំបន់ស្ងួត បើមិនដូច្នេះទេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំង បានបាញ់រលកសំឡេងប្រេកង់ទាបជាងពពក ដោយប្រើប្រេកង់ប្រហែល៥០ហឺត “Herts” ដែលស្ទើរតែអាចស្តាប់បាន ចំពោះត្រចៀកមនុស្សគឺ ១៦០ឯកតានៃរលកសំឡេង ។

អ្នកស្រាវជ្រាវលោកសាស្រ្តាចារ្យ Wang Guangqianបាននិយាយថា រលកសំឡេងធ្វើឲ្យពពករំភើប ហើយរំញ័រដែលនាំឲ្យមានប្រូបាប នៃភាគល្អិតទឹកបុកគ្នា និងបង្កើតជាតំណក់តូចៗ ផ្តល់ឱកាសទឹកភ្លៀងកាន់តែច្រើន។
ក្រុមស្រាវជ្រាវបានរកឃើញថា មានដំណក់ទឹកជាច្រើននៅក្នុងពពក បន្ទាប់ពីពួកគេ បានបាញ់ឧបករណ៍របស់ពួកគេ ដែលវាលឺខ្លាំងដូចម៉ាស៊ីនយន្តហោះកំពុងរត់។ លោក Wang និងសហសេវិកជឿថា បច្ចេកវិទ្យានេះ អាចនាំមកនូវកម្រិតទឹកភ្លៀងថ្មី និងច្រើនដល់តំបន់នានានៃពិភពលោក ដែលទទួលរងពីគ្រោះរាំងស្ងួត។

នៅពេលពិសោធន៍ រៀបចំអាកាសធាតុ ដោយប្រើបច្ចេកវិទ្យារលកសំឡេង នៅលើខ្ពង់រាបទីបេក្នុងឆ្នាំ ២០២០ ពួកគេបានកត់សម្គាល់ការកើនឡើង នៃទឹកភ្លៀង ១៧ ភាគរយ។
ប្រទេសចិនមានចំហាយទឹកបរិយាកាស ប្រហែល២០មួយពាន់លានតោន ប៉ុន្តែមានតែ ២០ ភាគរយប៉ុណ្ណោះ ដែលធ្លាក់ដូចភ្លៀងធ្លាក់ដល់ដី ហើយមានអត្រាមិនស្មើគ្នា នៅទូទាំងប្រទេស៕ ដោយ៖លី ភីលីព
