បច្ចេកវិទ្យា

Hyundai ដាក់បង្ហាញនូវរថយន្ត មានដើរទៅកាន់តំបន់ ដាច់ស្រយាល នៃពិភពលោក និងមួយថ្ងៃទៅភពព្រះអង្គារ

កូរ៉េ៖ក្រុមហ៊ុន Hyundai បានបង្ហាញរថយន្តដើរដូចរថយន្ត Transformer ជាមួយនឹងជើងដែលអាចដកវិញបានដើរឡើងកន្លែងមានឧបសគ្គ នៅគ្រប់តំបន់ដាច់ស្រយាលនៃពិភពលោក និងមួយថ្ងៃណានឹងទៅកាន់ភពព្រះអង្គារ ជាក់ជាមិនខាន់ឡើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុនបានហៅរថយន្តប្រភេទនេះថា TIGER គឺជារថយន្តស្វយ័តមិនមែនសម្រាប់ដឹកអ្នកដំណើរឡើយ ប៉ុន្តែត្រូវបានរចនាឡើង សម្រាប់ការរុករកវិទ្យាសាស្ត្រ ឬជាជំនួយការក្នុងកំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិក្នុងការចែកចាយអាហារ និងថ្នាំ។ មិនដូចរថយន្តសង្គ្រោះបន្ទាន់ដទៃទៀតទេគំនិតរបស់ Hyundai មានសមត្ថភាពពង្រីកជើងទាំង ៤ របស់ខ្លួនឲ្យឡើងលើឧបសគ្គហើយបន្ទាប់មកដកថយ ដើម្បីផ្លាស់ប្តូរទៅជាយានបើកបរកង់ទាំងអស់។

ក្រុមហ៊ុន Hyundai បានចែករម្លែកថា សមត្ថភាពទាំងនេះធ្វើឲ្យយានគោលគំនិតល្អបំផុតសម្រាប់ការវាយតម្លៃលើផ្ទៃ៣៦០ ដឺក្រេនៅតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ខណៈពេលកំពុងដោះស្រាយនៅលើផ្ទៃដីដែលមានការប្រកួតប្រជែង ឬរុករកលើផ្ទៃនៃភពព្រះច័ន្ទ ឬភពផ្សេងទៀត។

TIGER ដែលតំណាងឲ្យ ‘Transforming Intelligent Ground Excursion Robot” គឺជាការធ្វើឲ្យទាន់សម័យទៅនឹងគំនិតElevate របស់ Hyundai ឆ្នាំ ២០១៩ ដែលមានជើងបួនផងដែរ ប៉ុន្តែត្រូវបានរចនាឡើងឲ្យសមនឹងអ្នកដំណើរ២នាក់។

TIGER ដូចម៉ូដែលមុនគឺ Elevate ត្រូវបានគេរចនាឡើងមុនពេលក្រុមហ៊ុន Hyundai ទទួលបានក្រុមហ៊ុនផលិតរ៉ូបូតឌីណាមិកក្នុងតម្លៃ ១,១ ពាន់លានដុល្លារក្នុងខែធ្នូ ដូច្នេះរថយន្តនេះត្រូវបានបង្កើតឡើងដោយ New Horizons Studioរបស់ Hyundai Motor Group៕ ដោយ៖លី ភីលីព

Most Popular

To Top