ក្រុមតារាវិទូបានបញ្ជាក់អំពីវត្ថុនៃភពនៅឆ្ងាយបំផុត របស់ប្រព័ន្ធព្រះអាទិត្យរបស់យើងដែលមានឈ្មោះហៅក្រៅថា Farfarout គឺស្ថិតនៅជិត ៤ដងឆ្ងាយពីព្រះអាទិត្យជាងផ្លាតូ “Pluto”ទៅទៀត នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ភពផ្លាតូជាផ្កាយតឿមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៣,១ ពាន់លានម៉ាយពីព្រះអាទិត្យ ខណៈពេល Farfarout មិនគួរឲ្យជឿមានចម្ងាយ ១២,២ពាន់លានម៉ាយពីព្រះអាទិត្យ។ វាត្រូវបានគេហៅជាផ្លូវការថា 2018 AG37 ប៉ុន្តែត្រូវបានគេហៅ មួយទៀតថា Farfarout មានរាងកាយដូចទឹកកក ជាវត្ថុឆ្ងាយបំផុតដែលមិនធ្លាប់មាន នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។

វត្ថុសម្បូរទៅដោយទឹកកកមានចម្ងាយ ប្រហែល៤០០គីឡូម៉ែត្រដោយដាក់វានៅលើចុងទាបនៃការក្លាយជាភពផ្កាយតឿហើយចំណាយពេល១,០០០ឆ្នាំដើម្បីបញ្ចប់គន្លងមួយនៅជុំវិញព្រះអាទិត្យ។វាត្រូវបានគេស្គាល់ថា ជា“ Trans-Neptunian” នៅឆ្ងាយជាងគេ បើនិយាយឲ្យចំទៅវាមានលក្ខណៈច្រើនជាងភពតូចតាច ឬភពតឿនៅក្នុងប្រព័ន្ធព្រះអាទិត្យដែលមានគោចរលើសពីNeptune។

អាចម៍ផ្កាយត្រូវបានគេរកឃើញដំបូងកាលឆ្នាំ ២០១៨ ហើយបានរាយការណ៍នៅឆ្នាំបន្ទាប់ ប៉ុន្តែពេលនេះក្រុមនេះបានប្រមូលនូវការសង្កេតគ្រប់គ្រាន់ដើម្បីភ្ជាប់គន្លងរបស់វា។ Farfarout ត្រូវបានគេរកឃើញដោយចៃដន្យ ខណៈអ្នកវិទ្យាសាស្ត្រកំពុងស្វែងរកភព Nine ជាសមាជិកសម្មតិកម្មនៃប្រព័ន្ធព្រះអាទិត្យរបស់យើង និងជាភពផ្លូវការទី៩បន្ទាប់ពី Neptune ៕ ដោយ៖លី ភីលីព
