អាមេរិក៖រណ្តៅរ៉ែមាសដែលរំពឹងទុក នៅតំបន់អាម៉ាហ្សូនអាចត្រូវបានគេមើលឃើញថា មានពន្លឺចែងចាំងនៅក្នុងពន្លឺព្រះអាទិត្យដែ លជាការថតរូបពីស្ថានីយ៍អវកាស អន្តរជាតិដោយអវកាសយានិករបស់អង្គការអវកាសណាសា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

រូបភាពបង្ហាញដោយអវកាសយានិកក្នុងការបំពេញបេសកកម្ម របស់ណាសា ៦៤ ពីលើមន្ទីរពិសោធន៍គន្លងគោចរចំ កន្លែងរណ្តៅរ៉ែមាសស្ថិតនៅប៉ែកអាគ្នេយ៍ ប៉េរូនៅតាមបណ្តោយដងទន្លេ Inambari។ រូបភាពនេះត្រូវបានថតនៅថ្ងៃទី ២៤ ធ្នូឆ្នាំមុនដោយមាន កាមេរ៉ាឌីជីថល Nikon D5 និងកែវថត ៤០០ មីល្លីម៉ែត្រ។

ជាធម្មតារណ្តៅមាសត្រូវបានលាក់មិនឲ្យមើលឃើញពី ISS ព្រោះវាត្រូវរារាំងដោយពពក ឬ មិនស្ថិតនៅទីតាំងត្រឹមត្រូវទាក់ទងនឹងស្ថានីយ៍ ដើម្បីចាប់ពន្លឺព្រះអាទិត្យ។ នៅក្នុងអាកាសធាតុសើមនៃព្រៃអាម៉ាហ្សូនរណ្តៅរ៉ែមាសលេចឡើង នៅក្នុងរូបភាពច្បាស់ណាស់ នៅពេលអាងរាប់រយពោរពេញទៅដោយទឹក និងពោរពេញទៅដោយទេសភាព។
ជាធម្មតាត្រូវបានជីកដោយអ្នករុករករ៉ែឯករាជ្យត្រូវបាន គេស្គាល់ថា ជាកម្មកររណ្តៅរ៉ែ ហើយរណ្តៅនីមួយៗព័ទ្ធជុំវិញដោយតំបន់ដែលមានភក់ជ្រាំ ស្ថិតនៅតំបន់ព្រៃត្រូពិចបានហែកឡើង

ខិត្ដប័ណ្ណនៃការកាប់បំផ្លាញព្រៃឈើ និងការធ្វើអាជីវកម្ម រ៉ែទាំងនេះធ្វើទៅតាមសម័យកាលបុរាណ ឥឡូវទន្លេស្ងួតហួតហែងមានល្បាប់នៅតាមបណ្តោយផ្លូវ របស់ពួកគេរួមទាំងមាសដ៏មានតម្លៃ៕ ដោយ៖លី ភីលីព
