បច្ចេកវិទ្យា

បំភ្លេចចោល បច្ចេកវិទ្យាស្កេនមុខ ទៅព្រោះថា បច្ចេកវិទ្យាកំណត់ សំគាល់ តាមរយៈសរសៃ កំពុងចាប់ផ្តើម

បរទេស ៖ អ្នកទាំងអស់បានស្គាល់ និងដឹងហើយថាអំពីបច្ចេកវិទ្យាស្កេនមុខ និងក្រយ៉ៅដៃ ដែលកំពុងតែត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយទៅលើប្រព័ន្ធ បច្ចេកវិទ្យាទំនើបនានា លើលោករាប់ចាប់តាំងតែពីស្មាតហ្វូន រហូតទៅដល់ប្រព័ន្ធការពារ សុវត្ថិភាព ដែលប្រើប្រាស់នៅអាកាស
យានដ្ឋាន ។

ប៉ុន្តែថ្មីៗនេះយោង តាមការចេញផ្សាយ របស់ទូរទស្សន៍ CNN បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវកំពុងអភិវឌ្ឍ នូវបច្ចេកវិទ្យាថ្មីមួយទៀត ដែលអាចកំណត់ចំណាំមនុស្សតាមរយៈសរសៃដៃ លើប្រអប់ដៃរបស់អ្នក ។

ក្រុមអ្នកវិទ្យាសាស្ត្រ ប្រទេសអូស្ត្រាលី University of New South Wales បានប្រកាសថា កំពុងសិក្សាស្រាវជ្រាវ បច្ចេកវិទ្យាថ្មីមួយដែលអាចឲ្យសរសៃដៃ របស់អ្នកក្លាយទៅជារបៀប នៃការកត់ចំណាំនិងសំគាល់មនុស្ស ក្រៅតែពីមុខនិងក្រយ៉ៅ ។

តាមការបញ្ជាក់ របស់ក្រុមអ្នកវិទ្យាសាស្ត្រនេះ បានអះអាងថា ការសិក្សាស្រាវជ្រាវរបស់ពួកគេដែលត្រូវបានចេញផ្សាយ នៅលើទស្សនាវដ្តី IET Biometrics បានបង្ហាញយ៉ាងច្បាស់ថា បច្ចេកវិទ្យានេះនឹងអាចត្រូវបានយកទៅប្រើប្រាស់ នាពេលខាងមុខជាមួយនឹង ឧបករណ៍បច្ចេកវិទ្យា ដូចជាកំព្យូទ័រយូរដៃនិងស្មាតហ្វូនជាដើម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top