អង់គ្លេស៖ Royal Air Force បានគាំទ្រក្រុមហ៊ុនអង់គ្លេសមួយ ដើម្បីអភិវឌ្ឍយន្ដហោះថ្មីមួយ ដែលអាចបំលែងលើអាកាស ទៅជាយន្តហោះចម្បាំង ដែលមានលឿនជាងសំឡេង ដោយប្តូរម៉ាស៊ីន និងស្លាបរបស់វា ក្នុងការបំពេញតម្រូវការអ្នកប្រើប្រាស់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុនអាកាសចរណ៍Aeralis មានមូលដ្ឋាននៅ Suffolk ត្រូវបាន RAF ផ្តល់ឲ្យ ២០០,០០០ ផោនដើម្បីអភិវឌ្ឍយន្តហោះពីរកៅអី“ ម៉ូឌុល” របស់ខ្លួនដែលនឹងមានមួយ ក្នុងចំណោមវ៉ារ្យ៉ង់ ៣ អាស្រ័យលើតម្រូវការ។ វ៉ារ្យ៉ង់មានតួរប្រហាក់ប្រហែលគ្នា ប៉ុន្តែដោយបំពាក់ម៉ាស៊ីន និងស្លាបខុសៗគ្នា វាអាចត្រូវបានផ្លាស់ប្តូរ អនុញ្ញាតឲ្យ RAF ដំណើរការជាមួយយន្តហោះតិច នៅក្នុងកងនាវារបស់វា។

ម៉ូដែលមូលដ្ឋានរបស់យន្ដហោះ នឹងត្រូវបានប្រើជាគ្រូបង្វឹក សម្រាប់លំហាត់ប្រយុទ្ធ ប៉ុន្តែការរចនាម៉ូដែលមានន័យថា វាអាចត្រូវបានប្រែប្រួល នៅពេលស្ថានភាពប្រែប្រួល។ Aeralis រំពឹងថា ការផ្លាស់ប្តូររវាងជំនាន់នឹងកើតឡើង ក្នុងវដ្តនៃការថែរក្សាធម្មតាពី ២៤ ទៅ ៤៨ ម៉ោង និងដើម្បីឲ្យមានកំណែដំបូងរួចរាល់ ក្នុងរយៈពេលប្រហែល៣ឆ្នាំ។

លោក Tristan Crawford នាយកប្រតិបត្តិនៃក្រុមហ៊ុន Aeralis បាននិយាយថា រាល់គ្រឿងបន្លាស់ ត្រូវបានប្រើ ក្នុងការផលិតយន្ដហោះម៉ូដែលថ្មី គឺមកពីក្រុមហ៊ុនអង់គ្លេស។ អ្នករចនាយន្តហោះរូបនេះ បានប្រាប់កាសែត The Times ថា យើងអាចដាក់ស្លាប និងម៉ាស៊ីនផ្សេងៗគ្នា ឲ្យវាក្លាយជាគ្រូបង្វឹកមូលដ្ឋាន ដូច្នេះវាអាចហោះហើរយឺត ៗ ហើយងាយស្រួល ក្នុងការហោះហើរដូចជាការហោះហើរ ដូចរថយន្តគ្រួសារជាដើម៕ ដោយ៖លី ភីលីព

