ចិន៖ យន្តអវកាសរបស់ប្រទេសចិន បានរកឃើញផ្ទាំងថ្មធំៗ ដែលបានពន្លូត ចេញនៅជ្រុងឆ្ងាយនៃភពព្រះច័ន្ទ អាចកើតឡើងវិញ បន្ទាប់ពីមានឥទ្ធិពល នៃអាចម៍ផ្កាយម្តងហើយម្តងទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
យន្តអវកាសYutu 2 បានប្រទះឃើញ រចនាសម្ព័ន្ឋមុតស្រួចបិទពីលើដី បន្ទាប់ពីភ្ញាក់ពីដំណេក១៤ ថ្ងៃក្នុងអំឡុងពេលរាត្រីភពព្រះច័ន្ទដ៏ត្រជាក់។ អ្នកវិទ្យាសាស្ដ្រជឿថា ថ្មមិនធម្មតានេះ ប្រហែលជាបានបង្កើតឡើង បន្ទាប់ពីមានផលប៉ះពាល់ជាច្រើន បានបក់ចេញពីថ្ម រហូតដល់មានទ្រង់ទ្រាយ ដែលនៅសល់។
ទោះយ៉ាងណា ការវិភាគបន្ថែមទៀត គឺចាំបាច់ដើម្បីកំណត់ ពីប្រភពដើមពិតប្រាកដរបស់វា ហើយរដ្ឋបាលអវកាសជាតិជាតិចិន (CNSA) គ្រោងនឹងប្រើសមត្ថភាពថតរូបរបស់យាន ដើម្បីស៊ើបអង្កេតសមាសភាពរបស់វា។ Chang’e-4 របស់ប្រទេសចិន បានចុះចតនៅលើព្រះច័ន្ទ ខែមករា ឆ្នាំ ២០១៩ ហើយជាការចុះចតដំបូងគេបង្អស់ នៅចុងភពព្រះច័ន្ទ។
នៅតាមបណ្តោយផ្លូវធ្វើដំណើរ និង Yutu 2 ដែលតាំងពីមានរូបភាព នៅខាងក្រោយផ្ទៃតាមភព្រះច័ន្ទ ដែលមនុស្សមិនធ្លាប់បានឃើញពីមុនមក។ គោលដៅរបស់អ្នកចុះចត និងយានរួមមានការវិភាគភាពខុសគ្នាគីមី រវាងផ្នែកខាងផែនដីនៃព្រះចន្ទ និងតំបន់គោលដៅរបស់បេសកកម្ម។
យានអវកាស Chang’e-4 និងយាន Yutu 2 បានចំណាយពេល ១៤ ថ្ងៃក្នុងការសម្ងំនៅពេលយប់ភពព្រះច័ន្ទ ដើម្បីការពារយន្តការពីការត្រជាក់ ព្រោះសីតុណ្ហភាព អាចឡើងដល់ -៣១០ អង្សាហ្វារិនហៃ៕ ដោយ៖លី ភីលីព