សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុន Microsoft នៅសប្តាហ៍នេះ បានបញ្ចុះបញ្ចូលឲ្យប្រទេសដទៃទៀត អនុវត្តតាមការនាំមុខរបស់អូស្រ្តាលី ក្នុងការអំពាវនាវឲ្យបង់ថ្លៃព័ត៌មាន សម្រាប់រឿងរ៉ាវ ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធើណេត ជាសកម្មភាពប្រឆាំងនឹង Facebook និង Google យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុនMicrosoft បានផ្តល់ជូន ដើម្បីបំពេញចន្លោះប្រហោង ប្រសិនបើគូប្រជែងរបស់Google ដើរតាមការគំរាមកំហែង ដើម្បីបិទម៉ាស៊ីនស្វែងរករបស់ខ្លួន នៅប្រទេសអូស្ត្រាលីលើផែនការ។ ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនគាំទ្រយ៉ាងពេញទំហឹង ចំពោះច្បាប់បានស្នើឡើង នៅប្រទេសអូស្រ្តាលីនឹងបង្ខំឲ្យ Google និង Facebook ផ្តល់សំណងដល់ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់សារព័ត៌មានរបស់ពួកគេ។

លោក Smith បាននិយាយលើប្លុកមួយថា នេះបានធ្វើឲ្យមានការបែកបាក់មិនធម្មតា លើវិស័យបច្ចេកវិទ្យា ហើយយើងបានសួរថា តើក្រុមហ៊ុន Microsoft នឹងគាំទ្រសំណើស្រដៀងគ្នានេះ នៅសហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប និងប្រទេសដទៃទៀតដែរឬទេ? ចម្លើយខ្លីគឺត្រូវហើយ។
Google និង Facebook ទាំង២បានគំរាមបិទសេវាកម្មសំខាន់ៗ នៅប្រទេសអូស្ត្រាលី ប្រសិនបើច្បាប់ឥឡូវ នៅមុខសភាក្លាយជាច្បាប់ដូចបានសរសេរ។ ស្ថានភាពនេះចោទជាសំណួរថា តើប្រធានាធិបតីអាមេរិក Joe Biden នឹងវិលត្រឡប់ពីការជំទាស់របស់លោកមុន ទៅនឹងការស្នើសុំនៅអូស្ត្រាលី ឬយ៉ាងណា៕ ដោយ៖លី ភីលីព
