បច្ចេកវិទ្យា

DNA ចំណាស់ជាងគេបំផុត នៅលើពិភពលោក យកចេញពីធ្មេញថនិកសត្វរស់នៅ ១,២លានឆ្នាំមុន ជាបុព្វបុរសបុរាណ នៃសត្វថនិករោមក្រាស់

ស៊ីបេរី ៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ហ្សែន DNA ចំណាស់ជាងគេបំផុតនៅលើពិភពលោក ដែលមានអាយុ ១,២ លានឆ្នាំហើយកើតចេញ ពីត្រកូលថនិកសត្វ មានរោមក្រាស់ដូចសត្វចៀម មិនស្គាល់ពីមុនហៅថា Krestovka Mammoth នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកស្រាវជ្រាវ បានវិភាគហ្សែន ពីថនិកសត្វបុរាណចំនួន ៣ ដោយប្រើ DNA បានរកឃើញពីធ្មេញថនិកសត្វ ត្រូវបានកប់ស្រទាប់ដីកកជានិច្ច ដូចតំបន់ប៉ូលនៅស៊ីបេរី ។ ហ្សែនមួយ បានចុះកាលបរិច្ឆេទត្រឡប់មកវិញ ១,២ លានឆ្នាំ ហើយត្រូវបានគេដាក់ឈ្មោះថា Krestovka Mammoth ដោយផ្អែកលើតំបន់រុស្ស៊ី ត្រូវបានគេរកឃើញ។

ក្រុមអ្នកជំនាញបានបង្ហាញថា ថនិកសត្វ Krestovka Mammoth បានបង្វែរចេញ ពីថនិកសត្វស៊ីបេរីដទៃទៀតកាលពីជាង ២ លានឆ្នាំមុន និងជាបុព្វបុរស នៃថនិកសត្វរោមចៀមដ៏ល្បីល្បាញ។

ចំណែកហ្សែន២ទៀត ដែលមានឈ្មោះ ក្នុងតំបន់របស់ពួកគេគឺ Adychaអាយុ ១,១ លានឆ្នាំ និងChukochya អាយុ ៧០០,០០០ ឆ្នាំ ចំពោះ DNA ចាស់ជាងគេពីមុនមានអាយុកាល ៧៨០,០០០ ដល់ ៥៦០,០០០ ឆ្នាំមុន។

ការលាតត្រដាងបង្ហាញថា Krestovka និង Adycha មានអាយុកាល ប្រហាក់ប្រហែលនឹងអ្វី ដែលត្រូវបានគេគិតពីមុនថា ជាប្រភេទថនិកសត្វតែមួយ បានដើរនៅស៊ីបេរីប្រហែលជា ២,៥ លានឆ្នាំមុនជាថនិកសត្វយក្ស។ អ្នកដឹកនាំការសិក្សាស្រាវជ្រាវលោក Tom van der Valk នៅមន្ទីរពិសោធន៍វិទ្យាសាស្ត្រជីវិត នៅស៊ុយអែតបាននិយាយថា រឿងនេះ បានធ្វើឲ្យយើងភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ការសិក្សាមុនៗទាំងអស់ បានបង្ហាញថា មានតែថនិកសត្វតែមួយប៉ុណ្ណោះ នៅស៊ីបេរីនៅគ្រានោះ ត្រូវបានគេហៅថាថនិកសត្វយក្ស។ ប៉ុន្តែការវិភាគDNA របស់យើង ដោយបង្ហាញថា មានត្រកូលហ្សែនពីរផ្សេងគ្នា ដែលយើងសំដៅទៅលើAdycha Mammoth និង Krestovka Mammoth៕ ដោយ៖លី ភីលីព

Most Popular

To Top