លោក Larry Tesler អ្នកវិទ្យាសាស្ត្រកុំព្យូទ័រមួយរូប ដែលត្រូវបានគេស្គាល់ ជាអ្នកបង្កើតមុខងារ Cut, Copy និង Paste ដំបូងគេបង្អស់ បានទទួលមរណភាព នៅអាយុ ៧៤ ឆ្នាំកាលពីថ្ងៃទី ២០ ខែមករាឆ្នាំ ២០២០ កន្លងទៅ បើគិតមកទល់ថ្ងៃនេះ គឺខួបគម្រប់១ឆ្នាំរបស់លោក។
Tesler ដែលកើតនៅឆ្នាំ ១៩៤៥ ក្នុងទីក្រុង New York សហរដ្ឋអាមេរិក បានសិក្សាផ្នែកវិទ្យាសាស្រ្ត កុំព្យូទ័រនៅមហាវិទ្យាល័យ Stanford។ នៅឆ្នាំ ១៩៧៣ លោកបានចូលបម្រើការនៅស្ថាប័ន PARC ហើយជាពេលដែលលោក បានអភិវឌ្ឍនូវមុខងារ Cut, Copy និង Paste រហូតដល់ Concept មួយនេះត្រូវបានដាក់ឲ្យប្រើប្រាស់ ជាបន្តបន្ទាប់ទាំងលើកម្មវិធីសរសេរ Text Editor ក៏ដូចជាដំណើរការលើ ប្រព័ន្ធកុំព្យូទ័រទាំងមូល ។
លោកក៏ធ្លាប់ជាអតីត បុគ្គលិកបម្រើការឲ្យ Apple ផងដែរ ដោយកាលពីឆ្នាំ ១៩៩៧ បានទៅចូលរួមអភិវឌ្ឍលើផលិត ផលមួយចំនួនមានដូចជា Macintosh, QuickTime, Lisa និង Newton Tablet ហើយពេលនោះក៏មានមុខងារ Copy&Paste ដាក់ដំំណើរការស្រាប់លើ កុំព្យូទ័រទាំងនោះដូចគ្នា ៕ sabay