បច្ចេកវិទ្យា

នាយកប្រតិបត្តិ Facebook ការពារក្រុមហ៊ុន ពីការសម្លុតធ្វើបាប សាលារៀន បន្ទាប់ពីវារារាំង បណ្តាញព័ត៌មាន Oz

អូស្រ្តាលី៖ នាយកប្រតិបត្តិជាន់ខ្ពស់ នៅក្រុមហ៊ុនFacebook លោកស្រី Nicola Mendelsohn បានការពារការសម្រេចចិត្តរបស់ខ្លួន ក្នុងការរារាំងការចូលប្រើ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នៅអូស្រ្តាលី ហើយលោកស្រី និយាយថា វាត្រូវបានគេយកទៅ ជាមួយចិត្តធ្ងន់បំផុត យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សនេះ ត្រូវបានគេពិពណ៌នាថា ជាការសម្លុតក្នុងទីធ្លាសាលា ដែលកំពុងដំណើរការ “ ឈូសឆាយ” លើលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីវាបានធ្វើការផ្លាស់ប្តូរ ជាជាងចំណាយដើម្បីដំណើរការមាតិកា របស់អ្នកចេញផ្សាយ។

ប្រជាជនអូស្រ្តាលី បានភ្ញាក់ឡើងនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីរកឃើញថា ពួកគេមិនអាចចែករម្លែក ឬមើលមាតិកា ព័ត៌មានក្នុងស្រុក និងអន្តរជាតិណាមួយនៅលើ Facebook នៅមុនច្បាប់ថ្មីនឹងបង្ខំឲ្យ វេទិកាបង់ប្រាក់ដល់អង្គការ ដែលផលិតមាតិកានោះ។

លោក Julian Knight សមាជិកសភា គណៈកម្មាធិធិការឌីជីថល វប្បធម៌ប្រព័ន្ធផ្សព្វផ្សាយ និងកីឡារបស់សភា បានថ្លែងប្រាប់ Sky News ថា វាគឺជាសកម្មភាពមួយ ដែលគួរឲ្យអស់សំណើចបំផុត ប៉ុន្តែក៏ជាការរំខានដល់សកម្មភាព ក្រុមហ៊ុនផងដែរ។

លោកស្រី Knightបាននិយាយថា ខ្ញុំស្ទើរតែមិននិយាយសោះ ជារឿងកម្រសម្រាប់អ្នកនយោបាយ ។ រដ្ឋាភិបាលអូស្រ្តាលី ជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ត្រូវបានបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ហើយពួកគេមានសិទ្ធិបង្កើតច្បាប់ ៕ ដោយ៖លី ភីលីព

Most Popular

To Top