បច្ចេកវិទ្យា

ទ័ពជើងទឹកអាមេរិក ស្វះស្វែងបង្កើត ដ្រូនមុជទឹកថ្មី ដើម្បីជួយទប់ស្កាត់ ការគម្រាមកំហែង ពីនាវាមុជទឹក

បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានស្វះស្វែងធ្វើឲ្យកាន់តែប្រសើរឡើង នូវកងដ្រូនចាប់សញ្ញាក្រោមទឹកស្វយប្រវត្តិរបស់ខ្លួន ដែលនោះជាឧបករណ៍ផ្តល់ទិន្នន័យវាយប្រហារនាវាមុជទឹក។ 

ប្រព័ន្ធថ្មីនោះ នឹងធ្វើឲ្យប្រសើរឡើងនូវឧបករណ៍មានចលនាចាប់សញ្ញាទីតាំងសង្គ្រាមបច្ចុប្បន្ន ដែលជាទូទៅ  ត្រូវបានបញ្ជូនចេញពីនាវាស្ទង់ភូមិសាស្ត្រសមុទ្រ ហើយនឹងធ្វើការស្ទង់លក្ខខណ្ឌទឹក នៅក្នុងតំបន់ ដើម្បីជួយដល់ផែនការប្រតិបត្តិការកងនាវា ឬក៏តាមប្រមាញ់នាវាមុជទឹករបស់សត្រូវ។ 

គួរបញ្ជាក់ថា កូនដ្រូន LBS-G ថ្មីនេះ នឹងត្រូវបានគេរំពឹងថា នឹងដាក់ឲ្យប្រតិបត្តិការម្តងរយៈពេល៩០ថ្ងៃ មុជចូលទៅក្នុងទឹកជម្រៅ៦៥៧ហ្វីត ចំណាយពេលវេលាដ៏ច្រើននៅបាតសមុទ្រ និងនៅលើផ្ទៃសមុទ្រ នៅពេលត្រូវបញ្ជូនទិន្នន័យទៅផ្កាយរណប និងចាប់យកវត្ថុតាងក្នុងទឹករៀងរាល់ពីរវិនាទី។

យោងតាមសេចក្តីរាការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា វានឹងធ្វើការរួមគ្នាជាមួយនាវាមុជទឹកនិងនាវាស៊ើបការណ៍សមុទ្ររបស់កងទ័ពជើងទឹក សម្រាប់សមយុទ្ធនិងការស្រាវជ្រាវនៅសមុទ្រ៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top