បច្ចេកវិទ្យា

Apple បន្ថែមមុខងារសុវត្ថិភាព ‘BlastDoor’ ប្រយុទ្ធប្រឆាំងនឹងការHack របស់ iMessage

សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple Inc បានបន្ថែមមុខងារសុវត្ថិភាព នៅទូទាំងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការលួចចូល ទៅក្នុងឧបករណ៍របស់ខ្លួន ដែលពឹងផ្អែកលើ iMessages ចូលយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

មន្ត្រីក្រុមហ៊ុនបាននិយាយ នៅក្នុងសន្និសីទខ្លីមួយថា មុខងារ “BlastDoor” ដំណើរការចរាចរចូល iMessage ហើយឆ្លង កាត់តែទិន្នន័យ មានសុវត្ថិភាពដល់ប្រព័ន្ធ ប្រតិបត្តិការ របស់ឧបករណ៍ Apple ប៉ុណ្ណោះ។ ទីភ្នាក់ងារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ចាប់ផ្តើមពីឆ្នាំ ២០១៦ ក្រុមអតីតអ្នកស៊ើប អង្កេត ចារកម្មរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកដែលធ្វើការ នៅប្រទេសអារ៉ាប់រួមបានលួច ចូលទៅក្នុងទូរស័ព្ទ iPhone របស់សកម្មជន អ្នកការទូត និងមេដឹកនាំបរទេសជាគូប្រជែង ។

ដោយប្រើឧបករណ៍ចារកម្មទំនើប ហៅថា Karma ពឹងផ្អែកលើគុណវិបត្តិនៅលើប្រព័ន្ធ iMessage របស់ក្រុមហ៊ុន Apple ពួកគេបានចូលប្រើទូរស័ព្ទ iPhone ដោយមិនតម្រូវឲ្យគោលដៅចុច លើអ្វីដើម្បីបង្កើតការភ្ជាប់ ។ រលកថ្មីនៃការវាយប្រហារ កាលពីឆ្នាំមុនបានប្រើឧបករណ៍ស្រដៀងគ្នា ដើម្បីកំណត់គោល ដៅអ្នកកាសែតនៅ Al Jazeera។
ក្រុមមន្រ្តីក្រុមហ៊ុនបានបន្តថា អ្នកប្រើប្រាស់មើលមិនឃើញ BlastDoor មានវត្តមាន នៅលើប្រព័ន្ធប្រតិបត្តិការ iOS 14 ជាជំនាន់ចុងក្រោយបំផុតនៃប្រព័ន្ធប្រតិបត្តិការ iPhone របស់ Apple និងប្រព័ន្ធសម្រាប់ឧបករណ៍ ផ្សេងទៀត។ Apple បានធ្វើសន្និសីទកាសែតជុំវិញ ការចេញផ្សាយ គោលការណ៍សុវត្ថិភាពប្រចាំឆ្នាំ របស់ខ្លួនសម្រាប់អ្នកស្រាវជ្រាវ សុវត្ថិភាពតាមអ៊ីនធើណេត ។

ការអាប់ដេតចុងក្រោយរួម មានព័ត៌មានលម្អិតអំពីរបៀបសុវត្ថិភាព ជាច្រើនត្រូវបានរកឃើញជាយូរមកហើយ នៅលើទូរស័ព្ទ iPhone កំពុងត្រូវបាននាំយក ទៅខ្សែកុំព្យូទ័រ Mac របស់ក្រុមហ៊ុន Apple នាខែវិច្ឆិកាបានចាប់ផ្តើមបញ្ចូលបន្ទះឈីប ដំណើរការតាមតម្រូវការផ្ទាល់ខ្លួន បន្ទាប់ពីជាងមួយទសវត្ស នៃការពឹងផ្អែកលើក្រុមហ៊ុន Intel Corp ៕ដោយ៖លី ភីលីព

Most Popular

To Top