បច្ចេកវិទ្យា

Facebook ចាយលុយផ្សាយ​ ពាណិជ្ជកម្ម លួងលោមចិត្ត អ្នកប្រើ iPhone

បន្ទាប់ពី Apple ត្រៀមប្រកាស ចេញមុខងារថ្មី App Tracking Transparency លើ iOS 14.5 ដើម្បីបើកសិទ្ធិដល់អ្នកប្រើប្រាស់ មានសេរីភាពឱ្យកម្មវិធីណាមួយ តាមដានពួកគេ ឬក៏អត់? ធ្វើឱ្យ Facebook ចោទ Apple ថា ជាទង្វើប៉ះពាល់ដល់អាជីវកម្ម របស់ពួកគេ និងថែមទាំងបានរៀបចំពាក្យបណ្ដឹង ទៅកាន់ Apple ថែមទៀតផង។

បន្ទាប់ពីត្រៀមផ្លូវច្បាប់ជាមួយ Apple ពួកគេក៏មិននៅស្ងៀមនោះទេ ដោយកាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២៥ ខែកុម្ភៈ កន្លងទៅ Facebook បានបញ្ចេញវីដេអូផ្សាយពាណិជ្ជកម្ម ដែលជាយុទ្ធនាការផ្សព្វផ្សាយថ្មីមួយ ផ្តោតលើការជួយអាជីវកម្មខ្នាតតូចឆ្លងកាត់គ្រាលំបាក។

នៅក្នុងវីដេអូពាណិជ្ជកម្មរបស់ Facebook ពួកគេមានចេតនា ចង់ឱ្យអ្នកប្រើប្រាស់បន្តគាំទ្រពួកគេតតាមដានទិន្នន័យពីអ្នកប្រើបន្តទៀត ដើម្បីជួយដល់អាជីវកម្មតូចក្នុងការផ្សាយពាណិជ្ជកម្ម ខណៈឆាប់ៗនេះ ពួកគេនឹងមិនអាចតាមដានទិន្នន័យពីអ្នកប្រើប្រាស់លើ iPhone គ្រប់រូប ដើម្បីងាយស្រួលក្នុងការផ្សាយពាណិជ្ជកម្មឱ្យចំគោលដៅទៀតនោះទេ។ គួរបន្ថែមថាវីដេអូពាណិជ្ជកម្មរបស់ Facebook បានបង្ហោះលើ YouTube ពួកគេបានបិទមិនឱ្យអ្នកទស្សនា Comment រីឯចំនួនអ្នកចុចមេដៃ Unlikeមានច្រើនជាងចំនួន Like ថែមទៀតផង។

គួរបញ្ជាក់ថា Facebook បានប្រើប្រាស់ទិន្នន័យ ជាច្រើនរបស់អ្នកលេង បណ្ដាញសង្គមរាល់ថ្ងៃដូចជា ទីតាំង ចំណង់ចំណូលចិត្ត ក៏ដូចជាសកម្មភាពលើស្មាត ហ្វូនជាប្រចាំ ដើម្បីដឹងពីចំណង់ចំណូល របស់របស់អ្នកទាំងនោះច្បាស់ បន្ទាប់មកពួកគេនឹងបង្ហាញ ផ្ទាំងផ្សាយពាណិជ្ជកម្ម ទៅតាមចំណូលចិត្ត របស់អ្នកប្រើចង់បានតែម្ដង៕

Most Popular

To Top