បច្ចេកវិទ្យា

Samsung ពិចារណាវិនិយោគលុយ 17 ពាន់លានទៅលើទីតាំង 4 នៅអាមេរិក

សេអ៊ូល ៖ ទីតាំងចំនួន 4 នៅអាមេរិកដែលក្នុងនោះមាន 2 ទីតាំង ស្ថិតនៅក្នុងរដ្ឋ Arizona និង 2 កន្លែងទៀតនៅក្នុងរដ្ឋ Austin និង Texas កំពុងស្ថិតនៅក្នុងការពិចារណា ចុងក្រោយរបស់ក្រុមហ៊ុន SamsungElectronics Co Ltd ដើម្បីអាចទទួលបានប្រាក់ វិនិយោគប្រមាណជា 17 ពាន់លានដុល្លារ។

យោងតាមការបញ្ជាក់ របស់មន្ត្រីរដ្ឋាភិបាន នៃរដ្ឋ Texas បានបញ្ជាក់ថាទីតាំងទាំង 4 នឹងអាចក្លាយទៅជារោងចក្រសម្រាប់ផលិតបន្ទះឈីប របស់ក្រុមហ៊ុន យក្សរបស់កូរ៉េមួយនេះ។

អ្នកនាំពាក្យ របស់ក្រុមហ៊ុន Samsung ដែលបានថ្លែងប្រាប់ ក្រុមកាសែតរ៉យទ័រ នៅព្រឹកថ្ងៃពុធនេះថា Samsung ពិតជាកំពុងតែធ្វើការពិចារណា លើលទ្ធភាពមួយចំនួនទាក់ទងនឹងការពង្រីកនេះប៉ុន្តែបានបដិសេធមិនបញ្ជាក់លម្អិតបន្ថែមនៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top