សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុនបានសរសេរលើប្លុកថា ក្រុមហ៊ុន Alphabet Inc របស់ Google នឹងមិនបង្កើត ឬ ប្រើឧបករណ៍ជំនួស ដើម្បីតាមដាន ចរាចរគេហទំព័រ នៅពេលវាចាប់ ផ្តើមបញ្ឈប់បច្ចេកវិទ្យា មានស្រាប់ពីកម្មវិធីរុករក Chrome របស់ខ្លួននៅឆ្នាំ ក្រោយនៅចលនា ដែលផ្លាស់ប្តូររបៀប ដំណើរការការផ្សាយពាណិជ្ជកម្ម តាមអ៊ីនធើណេត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
Googleបានប្រកាស ជាលើកដំបូងថា ខ្លួននឹងបញ្ឈប់ Cookies របស់ភាគីទី៣ អស់រយៈពេលជាច្រើន ទសវត្សរ៍ ដែលបានបើកការផ្សាយ ពាណិជ្ជកម្ម តាមអ៊ីនធើណេតកាលពីដើមឆ្នាំមុន ដើម្បីបំពេញតាមស្តង់ដារភាពឯកជន ទិន្នន័យកំពុងកើនឡើង នៅអឺរ៉ុប និងសហរដ្ឋអាមេរិក ។ សកម្មជនភាពឯកជន អស់រយៈពេលជាច្រើនឆ្នាំបានរិះគន់ ក្រុមហ៊ុនបច្ចេកវិទ្យា រួមទាំងGoogle សម្រាប់ប្រើ Cookies ដើម្បីប្រមូល ទិន្នន័យរុករក តាមគេហទំព័រ ដែលពួកគេមិនមែន ជាម្ចាស់អាចឲ្យពួកគេបង្កើត ប្រវត្តិរូបលើផលប្រយោជន៍ របស់អ្នកប្រើប្រាស់ ដើម្បីផ្សព្វផ្សាយ ពាណិជ្ជកម្មផ្ទាល់ខ្លួន។
ឥឡូវនេះក្រុមហ៊ុន Google បានសន្យាថាខ្លួននឹងមិនប្រើបច្ចេកវិទ្យា ផ្សេងទៀត ដើម្បីជំនួស Cook ies ឬបង្កើតលក្ខណៈ ពិសេសនៅខាងក្នុង Chrome ធ្វើឲ្យខ្លួនចូលទៅកាន់ ទិន្នន័យនោះ ទេ ទោះបីជាវានៅតែសាកល្បង វិធីសម្រាប់អាជីវកម្ម កំណត់គោលដៅការផ្សព្វផ្សាយ ទៅក្រុមធំនៃអ្នកប្រើប្រាស់ អនាមិកដោយផល ប្រយោជន៍រួមក៏ដោយ ។
Google បន្តថា ការបើកអ៊ីនធើណេត នឹងអាចចូលដំណើរ ការបានសម្រាប់មនុស្សគ្រប់គ្នាតម្រូវឲ្យ យើងទាំងអស់គ្នា ធ្វើបន្ថែមទៀត ដើម្បីការពារភាពឯកជន ហើយនោះមានន័យថា ជាការបញ្ចប់មិនត្រឹម តែ Cookies ភាគីទីបីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបច្ចេកវិទ្យា ណាមួយត្រូវបានប្រើ សម្រាប់តាមដានមនុស្សម្នាក់ៗ នៅពេលពួកគេរុករកគេហទំព័រ ៕ ដោយ៖លី ភីលីព