បច្ចេកវិទ្យា

បក្សីសមុទ្រ ចំណាស់ជាងគេបំផុត Albatross មានអាយុ៧០ឆ្នាំ បង្កឲ្យមនុស្សជាតិភ្ញាក់ផ្អើល ជាមួយញាស់កូនទី៤០ របស់ខ្លួន

កោះហាវ៉ៃ ៖ អ្នកជំនាញបាននិយាយថា បក្សីសមុទ្រចំណាស់ជាងគេបំផុត នៅលើពិភពលោក ដែលមានឈ្មោះថា Laysan albatross អាយុ៧០ឆ្នាំហៅក្រៅថា “ Wisdom” បានញាស់កូនមួយក្បាលទៀត យ៉ាងហោចណាស់ ក៏ជាកូនទី៤០ ដែលសត្វញីមួយក្បាលបង្កើតមកដែរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

សត្វសមុទ្រដែលញាស់ និងពងជាថ្មីម្តងទៀត កាលពីខែមុនលើជម្រកចិញ្ចឹម នៅ Midway Atoll ដែលជាកោះតូចមួយ នៅប៉ាស៊ីហ្វិក ចម្ងាយប្រហែល២០៩២គីឡូម៉ែត្រពីកោះហាវ៉ៃ។ Wisdom ត្រូវបានគេស្គាល់ដំបូង កាលពីឆ្នាំ ១៩៥៦ នៅពេលនោះសត្វញី ត្រូវអ្នកជំនាញប៉ាន់ស្មានថា មានអាយុប្រហែល ៥ ឆ្នាំ នៅពេល Albatross ពេញវ័យខាងប្រដាប់ភេទ ។

អ្នកជំនាញមកពីសេវាកម្មត្រី និងសត្វព្រៃរបស់សហរដ្ឋអាមេរិក បាននិយាយថា សត្វញីបានចិញ្ចឹមកូនជាមួយប្តី របស់នាងដែលមានឈ្មោះថា Akeakamai ចាប់តាំងពីឆ្នាំ ២០១០ មក។ Laysan albatrosses បានដាក់ឈ្មោះកោះមួយ ក្នុងចំណោមកោះសំខាន់ៗ ដែលពួកគេបង្កាត់ពូជ គឺជាalbatrosses ស្រដៀងនឹងផ្កាថ្ម ត្រូវបានគេរកឃើញនៅប៉ាស៊ីហ្វិក ខាងជើង ។

ពួកគេចំណាយពេល ៩ ភាគ១០នៃជីវិតរបស់ពួកគេនៅ សមុទ្រមានន័យថា អ្នកស្រាវជ្រាវអាចសិក្សា ពួកគេនៅពេលពួកគេត្រឡប់ ទៅកន្លែងចិញ្ចឹមរបស់ពួកគេនៅជុំវិញកោះហាវ៉ៃ ៕ដោយ៖លី ភីលីព

Most Popular

To Top