បច្ចេកវិទ្យា

គ្រាប់រ៉ុក្កែត របស់ក្រុមហ៊ុន SpaceX ផ្ទុះធ្លាក់មកនៅលើដី បន្ទាប់ពីបាញ់បង្ហោះ

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ថា ក្រុមហ៊ុន SpaceX បានប្រកាសកាលពីថ្ងៃពុធថា គ្រាប់រ៉ុក្កែតបានផ្ទុះនៅលើដី បន្ទាប់ពីបានបាញ់បង្ហោះសាកល្បង ។ វីដេអូរបស់ក្រុមហ៊ុន SpaceX បានបង្ហោះវីដេអូឲ្យដឹងតាមអនឡាញ ។

បន្ទាប់ពីបានបាញ់បង្ហោះ អណ្តាតភ្លើងត្រូវបានគេឃើញ ចេញពីផ្នែកខាងក្រោមនៃគ្រាប់រ៉ុក្កែត ស៊េរី 10 ឬ SN10 ហើយបានផ្ទុះឡើងនៅប៉ុន្មាននាទី បន្ទាប់ពីធ្លាក់មកលើដីវិញ ។

ក្នុងអំឡុងពេលបាញ់បង្ហោះឡើង យានអវកាស បានរលត់ម៉ាស៊ីនចំនួន០៣ នៅក្នុងអំឡុងពេលបម្រុងហោះឡើង បានហោះឡើងទៅលើកម្រិតខ្ពស់តាមផែនការ ដែលកំណត់ក្នុងរយៈពេល១០គីឡូម៉ែត្រ និងក្រោយមក បានបង្ហាញអំពី “ការប៉ោងឡើង” ដែលមានរៀងផ្តេកសំយ៉ុងចុះក្រោមមកដីវិញ ។

គ្រាប់រ៉ុក្កែត SN10 បានចុះចតដីវិញដោយសន្សឹមៗនៅលើទីលានចុះចត នៅទីតាំង Boca Chica រដ្ឋតិចសាស់ ។ លោក John Insprucker វិស្វករដែលនៅទីតាំងបានបង្ហោះនៅលើគេហទំព័រព័ត៌មានរបស់ក្រុមហ៊ុន ។

ប៉ុន្តែ វាបានផ្ទុះ ក្នុងប៉ុន្មាននាទី បន្ទាប់ពីនៅលើទីលានបង្ហោះដ៏រឹងមំា ដែលបានបង្ហោះឡើងលើ និងបានធ្លាក់ចុះក្រោមជាថ្មីម្តងទៀត ដែលធ្វើឲ្យមានដុំភ្លើងដ៏ធំ ។

មូលហេតុនៃការផ្ទុះនេះ ឬថាតើ វាមានចេតនា ហើយមិនទាន់ដឹងច្បាស់លាស់ថាយ៉ាងម៉េចភ្លាមៗនោះទេ ៕

Most Popular

To Top