ក្រុមហ៊ុនអាមេរិកធំមួយឈ្មោះថា Skydio ដំណើការផលិតនិងផ្គត់ផ្គង់ឌ្រូនផ្តាច់មុខ។ បច្ចុប្បន្នក្រុមហ៊ុនមួយនេះមានអតិថិជនដែលជាភ្នាក់ងារប៉ូលិសសម្ងាត់ជាង ២០ ក្រុមនៅទូទាំងសហរដ្ឋអាមេរិក។
ក្រុមហ៊ុនដែលទើបនឹងទទួលបានពានរង្វាន់កិត្តិយសក្នុងកម្មវិធី CES Innovations Award ឆ្នាំ ២០២១ ត្រូវបានគេរាយការណ៍មកថា ក្លាយជាក្រុមហ៊ុនផលិតឌ្រូនអាមេរិកដំបូងគេ មានតម្លៃលើស ១ប៊ីលានដុល្លារនៅឆ្នាំនេះ។
Skydio មានទំនាក់ទំនងជិតស្និទ្ធនិងកំពុងធ្វើការជាមួយស្ថានីយ៍ប៉ូលីសស្ទើរតែគ្រប់ផ្នែកទូទាំងសហរដ្ឋអាមេរិក លើប្រតិបត្តិការប្រមាញ់ជនល្មើសក៏ដូចជា កិច្ចការសម្ងាត់នានា។
Skydio X2 ចំណុចខ្លាំងរបស់ឌ្រូនម៉ាក Skydio នេះគឺបច្ចេកវិទ្យា self-flying (ហោះដោយខ្លួនឯងស្វ័យប្រវត្តិ)។ បច្ចេកវិទ្យានេះមិនត្រឹមតែថ្មីសន្លាងទេ វាថែមទាំងឈានមុខគេបង្អស់ដែលក្រុមហ៊ុនផ្សេងៗមិនទាន់មានសមត្ថភាពអាចទៅរួច។
ប្រភពជាច្រើនបានរាយការណ៍បន្ថែមថា ស្ថានីយ៍ប៉ូលីសទាំងនោះក៏កំពុងពិចារណាចុះកិច្ចព្រមព្រៀងជាមួយនឹង DJI ដែលផលិតបានឌ្រូនសម្រាប់អ្នកប្រើប្រាស់ជា អ្នកថតរូបអាជីព ផងដែរ។
នាយកប្រតិបត្តិ Skydio លោក Adam Br ទោះជាយ៉ាងណាក្ដី នាយកប្រតិបត្តិ Skydio លោក Adam Bry បានលើកឡើងថា៖ “ផលិតផលរបស់យើងមិនមែនបង្កើតមកដើម្បីបំពាក់សព្វាវុធនោះទេ បើជាវាអាចហោះដោយខ្លួនឯងក៏ដោយ៕” sabay