បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាប្រទេសចិននិងរុស្សីបានប្រកាសរួមគ្នា ក្នុងការសាងសង់ស្ថានីយ៍ អវកាសមួយរួមគ្នា។
ភ្នាក់ងារស្រាវជ្រាវទីអវកាសរុស្សី Roscosmos បាននិយាយថាខ្លួនបានឈានទៅដល់កិច្ចព្រមព្រៀងជាផ្លូវការជាមួយនឹងអជ្ញាធរទទួល បន្ទូកកិច្ចការងារ ស្រាវជ្រាវទីអវកាសជាតិរបស់ចិនដើម្បី ឈានទៅដល់ការអភិវឌ្ឍនិងស្រាវជ្រាវរួមគ្នា កសាងស្ថានីយ៍អវកាសរួមគ្នានៅពីលើភព ព្រះច័ន្ទនិងក៏ដូចជាការឃ្លាំមើល
លើតារាគន្លងវិថី។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នានេះផងដែរ ប្រទេសទាំងពីរបាននិយាយថាស្ថានីយអវកាសនេះក៏នឹងអាចអនុញ្ញាតិឲ្យបណ្តាប្រទេសផ្សេងទៀត អាចចូលរួមបានផង ដែរនៅក្នុងកម្មវិធីនេះ។
គួរឲ្យដឹងដែរថាសេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងនៅមុនពេលដែលប្រទេស រុស្សីកំពុងត្រៀមខ្លួនក្នុងការអបអរខួបលើកទី៦០ នៃព្រឹត្តិការណ៍ជើងហោះហើរ របស់ខ្លួន ចូលទៅក្នុងលំហអាកាស ដោយអាវកាសយានិករុស្សី៕
ប្រែសម្រួល៖ស៊ុនលី