ពីការចាប់ផ្តើមដ៏រាបទាបនៅរោងចក្រ Redditch ក្នុងឆ្នាំ១៩០១ Royal Enfield ដែលជាយីហោម៉ូតូចំណាស់ជាងគេក្នុងការផលិតបន្ត គឺជាអ្នកការពារកេរ្តិ៍តំណែលនៃការកសាងម៉ូតូបុរាណ។ ដោយប្រកាន់ខ្ជាប់នូវទស្សនវិស័យរចនា ដែលមិនស្មុគស្មាញ និងមានគោលបំណងបង្ហាញពីអាយុកាលដ៏យូរអង្វែង, Royal Enfield បានចំណាយពេលជាងមួយសតវត្សរ៍ឆ្លងកាត់រឿងដ៏លំបាកបំផុតមួយចំនួននៅលើពិភពលោក និងបង្កើតបទពិសោធន៍ រួមទាំងរឿងរ៉ាវដែលមិនអាចបំភ្លេចបាន។
ដោយកំពុងបន្តការស្វែងរក និងលើកទឹកចិត្តដល់ការរុករកដ៏សកម្ម និងពេញមួយជីវិត Royal Enfield កំពុងត្រៀមអបអរសាទររយៈពេល ១២០ ឆ្នាំនៃភាពពិសេសប្លែក ដោយធ្វើដំណើរទៅមុខដោយស្នាមញញឹមដែលមិនចេះរីងស្ងួត និងភាពធន់ និងការបង្កើតវប្បធម៌ជិះម៉ូតូសុទ្ធសាធតាំងពីឆ្នាំ ១៩០១។ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ដ៏សំខាន់នេះ Royal Enfield នឹងប្រារព្ធពិធីនៅឆ្នាំ ២០២១ ជាមួយនឹងគំនិតផ្តួចផ្តើមជាច្រើននៅទូទាំងពិភពលោក ដើម្បីអបអរសាទរកេរ្តិ៍ដំណែល និងដំណើរនៃការជិះម៉ូតូជាមួយអ្នកដែលចូលចិត្តជិះ និងសហគមន៍ម៉ូតូ។
តម្លៃនៃភាពធន់ ការរួមបញ្ចូល និងភាពដែលអាចដំណើរការបាន Royal Enfield គឺជាយីហោម៉ូតូចំណាស់ជាងគេបំផុតរបស់ពិភពលោក ក្នុងការផលិតបន្ត ហើយបានបង្ហាញពីភាពច្នៃប្រឌិត ភាពបត់បែន ការស៊ូទ្រាំ និងភាពរហ័សរហួននៅគ្រប់ជំនាន់។ ជាមួយគ្នានេះមិនត្រឹមតែការបង្កើតផលិតម៉ាកនោះទេ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរបស់មនុស្សរាប់ទសវត្សមកហើយ ប៉ុន្តែ Royal Enfield ក៏មានតួនាទីសំខាន់ក្នុងការកសាងវប្បធម៌ជុំវិញការជិះម៉ូតូផងដែរ។
អត្ថាធិប្បាយអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះលោក Siddhartha Lal នាយកគ្រប់គ្រងក្រុមហ៊ុន Eicher Motors Ltd បានមានប្រសាសន៍ថា៖ “ ១២០ឆ្នាំ គឺជាកេរ្តិ៍តំណែលដ៏វែងសម្រាប់យីហោនេះ ហើយយើងរីករាយដែលបានប្រារព្ធកម្មវិធីនេះឡើង។ Royal Enfield មិនត្រឹមតែជាម៉ាកម៉ូតូប៉ុណ្ណោះទេ វាគឺជានិមិត្តរូបនៃភាពធន់ និងការរុករក និងអាចកសាងវប្បធម៌រីកចម្រើននៃការជិះម៉ូតូកម្សាន្តនៅជុំវិញពិភពលោក។ ក្នុងប៉ុន្មានឆ្នាំនេះយើងបានព្យាយាមរក្សាភាពស្មោះត្រង់របស់យើង បន្តរក្សាភាពប្លែកមានតែមួយគ្មាពីរ និងមិនចេះហួសសម័យ ឬ ឆាប់ស៉ាំ បង្កើតបានជាប្រភេទនៃការជិះម៉ូតូកម្សាន្តដ៏អស្ចារ្យ ដែលបានរួមបញ្ចូលនិងរីករាយបំផុតអស់ជាច្រើនទសវត្ស។ គោលដៅរបស់យើង គឺដើម្បីពង្រឹងជំហររបស់ Royal Enfield ជាយីហោពិភពលោកពិតប្រាកដ ហើយយើងនឹងបន្តប្រកួតប្រជែងដោយខ្លួនឯង ដើម្បីអភិវឌ្ឍផលិតផល និងបទពិសោធន៍តាមគោលបំណងរបស់យើងដើម្បីឆ្ពោះទៅមុខ និងទទួលបានបទពិសោធន៍ថ្មីៗជារៀងរហូត ”។
Royal Enfield មានបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែបដែលឆ្លងកាត់ព្រំដែនអន្តរជាតិ។ ទោចក្រយានយន្តដែលមិនចេះហួសសម័យទាំងនេះ បានឈរនៅពេលវេលានៃការសាកល្បង និងជួយបង្កើតកំណត់ត្រា និងការចងចាំនៃម៉ូតូជាច្រើន។ ឧទាហរណ៏ ដ៏សំខាន់មួយគឺ លោកស្រី Winifred Wells ជាអ្នកត្រួសត្រាយម៉ូតូ និងក្រុមហ៊ុន Royal Enfield។ នៅឆ្នាំ ១៩៥០ នាងបានជិះម៉ូតូ Royal Enfield Bullet 350cc ពី Perth ទៅ Sydney និងត្រឡប់មកវិញដោយគ្របដណ្តប់លើចម្ងាយ ៥,៥០០ ម៉ាយក្នុងរយៈពេលតែ ២២ ថ្ងៃ។ មិនដល់ ២ឆ្នាំក្រោយមក ឪពុករបស់នាងឈ្មោះ Winifred បានធ្វើដំណើរជុំវិញទ្វីបអូស្រ្តាលីទាំងមូលដែលមានចម្ងាយជិត ១០,០០០ ម៉ាយក្នុងរយៈពេល ៦៥ថ្ងៃ ដោយទប់ទល់នឹងសីតុណ្ហភាពរហូតដល់ ៤៤ អង្សាសេ។
Royal Enfield មិនមែនជាយីហោថ្មីនៅអាស៊ីអាគ្នេយ៍ទេ គឺក្រុមហ៊ុនចែកចាយ Royal Enfield មាននៅក្នុងប្រទេសសិង្ហបុរីមុននិងក្រោយសង្គ្រាមលោកលើកទី២ ។ យីហោនេះទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងទសវត្សឆ្នាំ១៩៥០ ដោយប្រទេសសិង្ហបុរី ជាមជ្ឈមណ្ឌលចែកចាយសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ អតិថិជនម្នាក់ដែលបានពេញចិត្ត យ៉ាងខ្លាំង ចាប់តាំងពី Royal Enfield បានមកដល់ទីនេះក្នុងឆ្នាំ១៩៤៧ គឺអ្នកជិះរទេះរុញម្នាក់ឈ្មោះ Lan Send Fook ដែលបានទិញម៉ូឌែល 350cc Model G ពីអ្នកចែកចាយសិង្ហបុរី បានលើកឡើងថា៖ “ខ្ញុំមិនដែលជិះអ្វីដែលល្អជាងនេះទេ ម៉ាស៊ីនពិតជារំញ័រក្នុងល្បឿនលឿន ហើយមានស្ថេរភាព និងទប់លំនឹងបានល្អ” ។
បន្ថែមពីនេះលោក Vimal Sumbly ប្រធានជំនួញអន្តរជាតិ – APAC Royal Enfield បានមានប្រសាសន៍ថា៖ “ វាជាពេលវេលាដ៏មានមោទនភាពមួយដែលបានទទួលកេរ្តិ៍ដំណែល ១២០ឆ្នាំនៃកេរ្តិ៍ដំណែលដ៏ឥតឈប់ឈរនេះ។ មិនមានម៉ាកជាច្រើនបានឈរនៅលើការសាកល្បងពេលវេលា និងរីករាយនឹងឯកសិទ្ធិធ្វើដំណើរអស់រយៈពេលជាងមួយសតវត្សរ៍នោះឡើយ។ នេះ គឺជាពេលវេលាដ៏មានមោទនភាពមួយសម្រាប់យើងទាំងអស់គ្នានៅ Royal Enfield និងសម្រាប់អ្នករាល់គ្នាដែលបានចូលរួមជាមួយយីហោនេះ។ យើងមានសំណាងដែលមានការគាំទ្រ ការទទួលស្គាល់ និងការលើកទឹកចិត្តពីអតិថិជន ដៃគូរ និងសំខាន់បំផុតនៃសហគមន៍ម៉ូតូរបស់យើង។ វា គឺជាការធ្វើដំណើរនិងដំណើរផ្សងព្រេងរបស់ពួកគេដែលបានធ្វើឱ្យម៉ាកនេះល្បីល្បាញ។ នៅឆ្នាំនេះនៅក្នុងតំបន់ APAC យើងនឹងមានសកម្មភាពចូលរួមសម្រាប់សហគមន៍របស់យើង ដែលជាការគាំទ្រដល់ការគាំទ្ររបស់ពួកគេដែលបានធ្វើឱ្យយើងឈានដល់គោលដៅដ៏គួរឱ្យស្ញប់ស្ញែងនេះ។ ”
១២០ឆ្នាំនេះ គឺជាដំណើរនៃភាពអត់ធ្មត់ដែលមិនចេះរីងស្ងួត។ តាមរយៈការលំបាកទាំងអស់ Royal Enfield នៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលនៃការធ្វើឱ្យម៉ូតូសាមញ្ញអាចដាក់ដំណើរការបាន និងចូលរួមក្នុងទីផ្សារម៉ូតូ។ ដោយជិះឆ្លងកាត់សង្គ្រាមពិភពលោកចំនួនពីរលើក និងដោយបានរួចជីវិតពីការបិទទ្វារនៅឆ្នាំ១៩៦៧ និង ១៩៧៧ និងទទួលបានជ័យជំនះលើការជិះដែលបានសាកល្បងការស៊ូទ្រាំរបស់មនុស្ស និងម៉ាស៊ីន Royal Enfield នៅតែមានភាពពាក់ព័ន្ធ និងគួរឱ្យចង់បានតាមរយៈអាយុកាល។
សព្វថ្ងៃជាក្រុមហ៊ុនឈានមុខគេលើពិភពលោកផ្នែកម៉ូតូធុនមធ្យម (250cc – 750cc) ដែលមានមហិច្ឆិតាដើម្បីបង្កើន និងពង្រីកទីផ្សារ ដែលជាផលប័ត្រផលិតផលរឹងមាំ និងសម្បូរបែប និងមានអ្នកចូលចិត្តជិះជាង ១០ លាននាក់នៅទូទាំងពិភពលោក Royal Enfield មានអាយុ ១២០ឆ្នាំហើយ ខណៈទើបតែ ចាប់ ផ្តើ មថ្ងៃមុនសោះ។
ដើម្បីដឹងពីការធ្វើដំណើររបស់ Royal Enfield សូមចុចត្រង់នេះ https://www.royalenfield.com/in/en/our-world/since-1901/។
អំពី Royal Enfield យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ ១៩៥៥ ដែលជាកន្លែងឈរជើងដែលរ៉ូយ៉ាល់ Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះ ទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯងទាំងនេះហើយ ដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។
ការដាក់បង្ហាញរបស់ Royal Enfield រួមបញ្ចូលទាំង Meteor 350 ស៊េរីថ្មីទាំងអស់, Interceptor 650 និងបងប្អូនភ្លោះ Continental GT 650 ,ម៉ូតូផ្សងព្រេង Himalayan , Bullet 500 និង Classic 500 ។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។
ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ប្រតិបត្តិការតាមរយៈក្រុមហ៊ុនចែកចាយទ្រង់ទ្រាយធំ ៩២១ និងហាងលក់រាយ ៦៣៨ នៅតាមទីក្រុង និងទីប្រជុំជនធំៗ ទាំងអស់ក្នុងប្រទេសឥណ្ឌា និងនាំចេញទៅប្រទេសជាង ៦០ នៅជុំវិញពិភពលោក។ រោងចក្រផលិតបែបទំនើបទាំង ២ របស់ក្រុមហ៊ុននេះមានទីតាំងនៅ Oragadam និង Vallam Vadagal ជិត Chennai។ ហើយថ្មីៗនេះក្រុមហ៊ុន Royal Enfield បានវិនិយោគនៅក្នុងមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួន ២ គឺនៅទីក្រុង Bruntingthorpe ចក្រភពអង់គ្លេស និងទីក្រុង Chennai ប្រទេសឥណ្ឌា ហើយនៅឆ្នាំ ២០២០ បានបើកអង្គភាពដំឡើងដំបូងនៅខាងក្រៅប្រទេសឥណ្ឌានៅ Buenos Aires ប្រទេសអាហ្សង់ទីន។ ជាមួយនឹងការកើនឡើងជាង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយការលក់នៅលើទីផ្សារអន្តរជាតិកើនឡើង ៩៦% ក្នុងឆ្នាំ២០១៩-២០២០ Royal Enfield គឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារម៉ូតូខ្នាតមធ្យម៕ ប្រភព៖sabay