ក្រុមហ៊ុន Apple បានបញ្ចេញ កំណែអាប់ដែត បន្ទាន់មួយសម្រាប់គ្រប់ផលិតផល ទាំងអស់រួមទាំង iOS, macOS, watchOS និងកម្មវិធី Safari របស់ខ្លួនដើម្បីធ្វើការជួសជុល ទៅលើចំណុចងាយ រងគ្រោះដែលក្រុមពួក Hackers ឬ ចោរបច្ចេកវិទ្យា បានព្យាយាមបំបែកកូដ ឬ Jailbreak ។ ដូចនេះអ្នកប្រើ iPhone គ្រប់រូបគួរគប្បី អាប់ឌែតឡើងទៅ iOS 14.4.1 ដើម្បីជៀសឆ្ងាយពីអ្នកវាយប្រហារដោយប្រការណាមួយ។
Apple ក៏បានប្រកាសគ្រោះថ្នាក់ របស់ iOS 14.3 កាលពីចុងខែមករាកន្លងទៅ ។ វាអាចឱ្យអ្នកវាយប្រហារ (Hacker) អាចជ្រៀត ចូលទៅ ក្នុងប្រព័ន្ធ ប្រតិបត្តិការ iOS 14.3 និង iOS ជំនាន់ចាស់ៗ របស់ខ្លួនបាន ហើយពួកគេបានបញ្ចេញ កំណែអាប់ឌែត iOS 14.4 ជាបន្ទាន់នៅពេលនោះ និងមួយជំនាន់ទៀតគឺ 14.4.1 ដើម្បីដោះស្រាយបបញ្ហា ។
រំឮកផងដែរថា iOS ជំនាន់ថ្មីនេះអាចឲ្យម្ចាស់ iPhone តាំងពីម៉ូឌែល iPhone 6s, iPhone 7 Plus រហូតដល់ iPhone 12 Pro Max អាប់ដែតបានទាំងអស់។
របៀបអាប់ឌែត ចូលទៅកាន់កម្មវិធី Setting > General > Software Update និងទាញយកការអាប់ឌែត និងតម្លើងជាការស្រេច ៕ sabay