អាមេររិក៖ យានអវកាស Perseverance របស់អង្គអវកាសការណាសា ប្រហែលជាបានសម្ដែងភាពភ័យរន្ធត់ ជាមួយវីដេអូ ដែលមានរយៈពេលត្រឹមតែ ៧នាទីប៉ុណ្ណោះ ប៉ុន្តែវីដេអូថ្មី នៃការដើរក្បួនធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថា ដូចជាពួកគេកំពុងជិះយានផងដែរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ទីភ្នាក់ងារអវកាសអាមេរិក បានចែករម្លែកវីដេអូនៅលើTwitter ចាប់ផ្តើមដោយការបំបែកខែលការពារកម្ដៅ ដែលធ្វើឲ្យកាមេរ៉ារបស់ Perseverance មើលឃើញពិភពលោកម៉ាទីន ដែលមានរាងដូចខាងក្រោមជាលើកដំបូង។ វីដេអូនេះហាក់ដូចជា ផ្លាស់ទីយ៉ាងខ្លាំងនៅតាមទេសភាព ប៉ុន្តែការធ្វើសមាធិ គឺការតស៊ូព្យាយាម ពង្រីកកន្លែងសុវត្ថិភាពចុះចត ខណៈភ្ជាប់ទៅនឹងឆ័ត្រយោង sonic ។
Perseverance បានប្រើប្រព័ន្ធនាវាចរណ៍ Terrain-Relative Navigation របស់ខ្លួនក្នុងអំឡុងពេលចុះចត ដែលជួយឲ្យវារកឃើញកន្លែង ចុះចតតាមរយៈរូបភាពជាស៊េរី ហើយអង្គការណាសា បានភ្ជាប់ពួកគេរួមគ្នា ដើម្បីបង្កើតវីដេអូ។ ណាសាបានចែករម្លែកនៅលើ Twitter ជាមួយវីដេអូថា អ្នកកំពុងមើលរូបភាពជាក់ស្តែង ដែលខ្ញុំបានប្រើដើម្បីបញ្ជាក់ ពីការចុះចតរបស់ខ្ញុំ ។ នេះជាវិធីដែលខ្ញុំទទួលបានលទ្ធផលរហ័ស និងបានជ្រើសរើសគោលដៅ ដែលមានសុវត្ថិភាពបំផុត ក្នុងរយៈពេល៣នាទី ចុងក្រោយមុនពេលប៉ះ។
វីដេអូនេះផ្តល់ នូវបទពិសោធន៍ដ៏ជិតស្និទមួយ នៃការស្ទាបអង្អែលរបស់ Perseverance នៅលើភពព្រះអង្គារ និងបញ្ចប់ដោយកង់ របស់យានស្ថិតនៅតំបន់ដីហុយ៕ ដោយ៖លី ភីលីព