នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX បានសរសេរលើ Twitter របស់លោកថា គ្រប់គ្នាគួរតែបារម្ភពីបច្ចេកវិទ្យាឆ្លាតវៃ AI ជាជាងបារម្ភពីតានតឹងរវាងអាមេរិក និងកូរ៉េខាងជើងព្រោះថា AI គ្រោះថ្នាក់ជាងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើងទៅទៀត ។
នាយកប្រតិបត្តិ SpeceX លោក Elon Musk សហគ្រិនបច្ចេកវិទ្យាដ៏ឆ្នើមរូបនេះ បានបង្ហោះរូបមនុស្ស ស្រីកើតទុក្ខនិយាយថា៖ “In the end, machines will win ឬ ទីបំផុត…ម៉ាស៊ីននឹងឈ្នះមនុស្ស” ។
ការលើកឡើងខាងលើនេះ បន្ទាប់ពីបច្ចេកវិទ្យាឆ្លាតវៃ របស់លោកបានយកឈ្នះម្ចាស់ ជើងឯកហ្គេម Online ល្បីឈ្មោះគឺ DOTA 2 ។
Elon Musk បន្ថែមទៀតថា គ្មានអ្នកណាចង់ ឱ្យគេគ្រប់គ្រងនោះទេ ប៉ុន្តែបច្ចេកវិទ្យា AI ចាំបាច់ត្រូវចាត់វិធានការគ្រប់គ្រងឲ្យបានលឿន មុននឹងយឺតពេល៕