កាលពីពេលកន្លងទៅនេះ Facebook បានចេញសេចក្ដីណែនាំ ស្ដីពីការប្រើប្រាស់ ដែលមានចំនួន ២៧ ទំព័រ ដោយបង្ហាញពី អំពើទង្វើខុសឆ្គងមួយចំនួនរបស់អ្នកប្រើប្រាស់ ដែលអាចឈានដល់ការបិទទំព័រ និងគណនី (ឬហៅថាចូលគុក Facebook) ឬ អាចឈានដល់ការ ចាប់ខ្លួនទៀតផង។
តទៅនេះនឹងបង្ហាញជូនលម្អិត ពីរឿងរ៉ាវ ដែលអ្នកមិនគួរបង្ហោះលើ Facebook ៖
រូបភាពអាក្រាតរបស់កុមារ សូម្បីតែរូបដែលបង្ហោះ ដោយឪពុកម្ដាយ
រូបភាពបង្ហាញពីដើមទ្រូងនារី ដែលគ្មានការបិទបាំង (ប៉ុន្តែមានការលើកលែង ចំពោះការផ្សព្វផ្សាយពីយុទ្ធនាការ ឬ ការបំបៅដោះទារក)
ការបង្ហោះសារដែលចេញមុខ និយាយថា ជនរងគ្រោះ នៃសោកនាដកម្មណាមួយជា មនុស្សកុហកបន្លំខ្លួន ធ្វើជាជនរងគ្រោះ
ការបង្ហោះសារសារភាព ទោសឧក្រិដ្ឋកម្មរបស់ខ្លួន
ចង់ទិញ ឬ លក់គ្រឿងញៀន ឬថ្នាំមិនស្របច្បាប់ដទៃទៀត
ការបង្ហោះសារ វាយប្រហារនរណាម្នាក់
រូបភាពគូថ ដែលគ្មានអ្វីបិតបាំង
សារដែលញុះញង់ ឲ្យមានការប្រើហិង្សា ព្រោះតែលទ្ធផលនៃការបោះឆ្នោត
Facebook មានអ្នកពិនិត្យការបង្ហោះជាង ៧៥០០នាក់ ក្នុងចំណោមបុគ្គលិក ផ្នែកសន្តិសុខ និងសុវត្ថិភាព សរុប ១៥០០០នាក់៕ sabay